
ភ្នំពេញៈ ស្រ្តីម្នាក់ ត្រូវបានរថភ្លើងកិនអូសជាច្រើមែត្រ បណ្ដាលឲ្យដាក់ក្បាលស្លាប់យ៉ាងអាណោចអាធ័ម នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរខាងបានឲ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ ហ៊ុន ណារី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្រុម៤ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទើបតែបាត់បង់កូនជាទីស្រឡាញ់មិនទាន់បានរយៈពេល៧ថ្ងៃផង ស្រាប់តែខ្លួនឯងជួបគ្រោះបែបនេះ៕

