Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រថយន្តសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ 2AI- 6841បែកកង់ក្រោយខាងឆ្វេង បណ្ដាលឲ្យក្រឡាប់ធ្លាក់ផ្លូវជាច្រើត្រឡប់។

គ្រោះថ្នាកចរាចរណ៍ដោយខ្លួនឯងនេះ កើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវលេខ៤៨ ត្រង់ចំណុចគីឡូម៉ែត្រ៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ  ខេត្តកោះកុង។

គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងនេះ បណ្តាលឲ្យមនុស្សចំនួន៣នាក់ រងរបួសស្រាល ទី​១.អ្នកបើកបរឈ្មោះ នី រី អាយុ៣០ឆ្នាំ ទីលំនៅខណ្ឌព្រៃនប់ ព្រះសីហនុ រងរបួសស្រាល ២.ឈ្មោះ ម៉ាត់ អ៊ូម៉ើត អាយុ៣៣ឆ្នាំ ទីលំនៅក្បាលរមាស ខេត្តកំពត ៣. ឈ្មោះ ម៉ាត់ ឧស្មាន អាយុ៣៥ឆ្នាំ ទីលំនៅក្បាលរមាស ខេត្តកំពត រងរបួសស្រាល។ ចំណែករថយន្តរងការខូចខាតស្រាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor