header ads

Sponsor

រិទ្ធី

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន  (គបម) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើសមាជដើម្បីជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅស្នាក់ការកណ្តាលគណបក្ស ផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជា៣០០នាក់។

សេចក្តីប្រកាសព័ត៌មាននេះ ក៏អំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិចូលរួមផងដែរ។ ដោយឡែក យោងតាមការចុះផ្សាយតាមហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ក៏បានជម្រាបជូនដំណឹងដល់សាធារណជន ថាគណៈកម្មាធិការសម្របសម្រួលរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី៨ មិថុនា នេះ បានប្រជុំពិនិត្យសំណើបេក្ខភាពនាយករដ្ឋមន្ត្រី មុនដាក់ជូនទៅអង្គសមាជជាតិបោះឆ្នោតសម្រេច។

សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានឈរលេខរៀងទី៧ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាខែកក្កដា ខាងមុខ។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post