header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្សខ្មែររួបរួមជាតិធ្វើសមាជប្រកាសទទួលលោក ញឹក ប៊ុនឆៃ ធ្វើជាប្រធានគណបក្សជំនួសលោក សឹង្គ គិរី ដែលប្រកាសលាឈប់ពីប្រធានដោយសារបញ្ហាសុខភាព។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សនេះ។

លោក រុន មេត្រា មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររូបរួមជាតិ បានឲ្យដឹងនៅថ្ងៃទី៨ ខែមិថុនានេះថា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក គណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជដើម្បីជ្រើសលោក ញឹក ប៊ុនឆៃ ធ្វើជាប្រធានគណបក្ស ជំនួសលោក សឹង្ហ គិរី វិញ ដែលសុំលាឈប់ពីប្រធានគណបក្ស ដោយសារបញ្ហាសុខភាព។

លោក រុន មេត្រា បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា «យើងធ្វើសមាជនឹងដើម្បី ផ្លាស់ប្តូរប្រធានបក្ស ដោយសារលោក សឹង្ហ គិរី សុំលាឈប់សម្រាកមកពីបញ្ហាសុខភាព អីញ្ចឹងលោក ញឹក ប៊ុនឆៃ ទទួលធ្វើជាប្រធានឡើងវិញ នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹកថ្ងៃនេះ»។

មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរ រួបរួមជាតិរូបនេះក៏បានឲ្យដឹងថាចំពោះបេក្ខភាពលោក សឹង្ហ គិរី នឹងទៅជាសមាជិកអចិន្ត្រៃយ៍គណបក្សិវិញ ។ សម្រាប់សមាជរបស់គណ បក្សបខ្មែររួបរួមជាតិនេះដែរ លោក រុន មេត្រាបានអះអាងថានឹងសមាជិកអ្នកគាំ ទ្រគណបក្សមកលើក ដៃទទួលគាំទ្រលោកញឹក ប៊ុនឆៃ ជាប្រធានគណបក្សប្រមាណ៦០០នាក់មកពី បណ្តារាជធានី ខេត្តទូទាំងប្រទេស។

ទាក់ទិននឹងការបោះឆ្នោតវិញត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សនេះអះអាងថាបានរៀបចំកំលាំងគ្រប់គ្រាន់រួចហើយ ដោយសារសមាជិកនៅតាមមូលដ្ឋាននៅតែរឹងមាំល្អ រចនាសម្ព័ន្ធ ក៏នឹងរឹងមាំ។ ចំណែការធ្វើសមាជិកនេះគ្រាន់តែធ្វើការផ្លាស់ប្តូរ ប្រធានតែប៉ុណ្ណោះ ចំណែក ថ្នាក់ដឹកនាំថ្នាក់ក្រោម នៅដដែលទាំងអស់។

លោកបញ្ជាក់ថា« យើងបានត្រៀមលក្ខណៈរួមរាល់ហើយ ក្នុងការចូលរួមបោះឆ្នោតអាណត្តិទី៦នេះ ក្នុងនោះយើងត្រៀមទាំងសំភារៈ  ធនធាន មនុស្សគ្រាប់ហើយ »។

ចំពោះបេក្ខភាពប្រធានគណបក្សទាំងរពីរគឺលោក ញឹក ប៊ុនឆៃ និងលោកសឹង្ហ គិ  រីត្រូវបានលោករុនមេត្រាអះអាងថាសមាជិកគណបក្សមានការគាំទ្រដូចគ្នា  ។ប៉ុន្តែលោកបាន សម្តែងក្តីសង្ឃឹមថាការចូលរួមធ្វើនយោបាយពិសេសនោះជាប្រធានរបស់ញឹក ប៊ុនឆៃ និងរឹត តែ មានការគំាទ្រពីប្រជាពលរដ្ឋថែមទៀត។

ជាមូយគ្នានោះដែរលោកបានសម្តែងក្តីឈ្នះក្នុងការឆ្នោតបោះឆ្នោតអាណត្តិទី៦ នេផ ងដែរ។លោកមេត្រា បញ្ជាក់ថា« យើងសង្ឃឹមថា ព្រោះថាក្រោយពីអត់មានគណបក្សន យោ បា យមួយ(អតីតបក្សសង្គ្រោះជាតិ)ចូលរួមអីញ្ចឹង ហើយគណបក្សដែល ចួម រួម ប្រកួ តប្រជែង នេះ(បក្សតូចៗ) យ៉ាងហោចណាស់យើង នឹងលំដាប់លេខរៀងទី២ដែរ។ យើងសង្ឃឹមថាយើងបានកៅអីក្នុងសភាលើកនេះ»។

បើតាមលោកសឹង្ហគិរីធ្លាប់បានឲ្យដឹងថាលោកញឹក ប៊ុនឆៃនឹងក្លាយជាប្រធានគណបក្ស វិញនៅពេលឆាប់ៗនេះ បន្ទាប់ពីលោកត្រូវបានតុលាការដោះលែងឲ្យនៅ ក្រៅឃុំបណ្តោះ អា សន្នកាលពេលថ្មីៗកន្លងមក។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨កន្លងមក បានចេញដីកាដោះលែងលោក ញឹក ប៊ុនឆៃ ឱ្យនៅក្រៅ ឃុំជា បណ្តោះអាសន្ន។ បន្ទាប់ពីមានដីការនេះ លោក ញឹក ប៊ុនឆៃ ក៏ត្រូវបានដោះ លែង ទាំ ងយប់ នៅថ្ងៃដដែលផងដែរ បន្ទាប់ពីជាប់ពន្ធនាគារអស់រយ:ពេលជិត១ឆ្នាំ។

លោក ញឹក ប៊ុនឆៃ អតីត ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេ លា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាល ពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post