header ads

Sponsor

រិទ្ធី

ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងស្តីពីការកែប្រែរយៈពេលអតិបរមានៃការផ្តល់លិខិតឆ្លងដែនគំរូថ្មី។ យោងតាមអគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងបានបើក​ដំណើរការ​សាខា​ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​នៅក្នុង​ខេត្ត​ចំនួន៣ផ្សេងទៀត ក្រៅពី​នៅក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី០៦ ខែមិថុនា ​នេះ​តទៅ។

អគ្គនាយកអត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បាន​ពន្យល់ថា ការសម្រេច​បង្កើន​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​ទៅក្នុង​ខេត្ត​ចំនួន​បី​ទៀត និង​ការកែប្រែ​រយៈពេល​នៃ​ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​នេះ គឺ​ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​ធ្វើលិខិត​ឆ្លងដែន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​បាន​ឆាប់រហ័ស​ជាង​មុន។

នេះជាសេវា​​ការធ្វើ​លិខិតឆ្លងដែនដែលមានសុពលភាព១០ឆ្នាំសម្រាប់​មនុស្ស​ចាស់ ចំណែក​ឯ​កូន​ក្មេងមាន​សុពលភាព​៥​ឆ្នាំ។​៖

រយៈពេល ១ថ្ងៃ តម្លៃ ២០០​​ដុល្លារ​សម្រាប់​មនុស្ស​ចា​ស់ និង​១៦០​ដុល្លារ​សម្រាប់​កូន​ក្មេង។ ​រយៈ​ពេល ០​៧​ថ្ងៃ ​តម្លៃ​សេវា ១៥០​ដុល្លារ​សម្រាប់​មនុស្ស​ចា​ស់ និង​១២០​ដុល្លារ​សម្រាប់​កូន​ក្មេង។ រីឯ​សេវា​ធម្មតា ​១៥​ថ្ងៃ ​តម្លៃ​សេវា​១០០​ដុល្លារ​សម្រាប់​មនុស្ស​ចា​ស់ និង​៨០​ដុល្លារ​សម្រាប់​កូន​ក្មេង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រសួងបានបន្ថែមសាខាធ្ចើលិខិតឆ្លងនេះនៅខេត្តចំនួន៣ទៀត ខេត្ត​ទាំង​៣​រួម​មាន ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្តកោះកុង។

នៅ​ខេត្តបាត់ដំបង៖ សាខា​ធ្វើ​លិខិត​ឆ្លង​ដែន​ស្ថិត​នៅ​ដី​ឡូតិ៍​លេខ​F29 ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ។ ចំណែក​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​វិញ៖ សាខា​ធ្វើ​លិខិត​ឆ្លង​ដែន​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ៥២-៥៤ ភូមិ​គីឡូម៉ែត្រ​លេខ៤ សង្កាត់​ផ្សារកណ្តាល ​ក្រុង​ប៉ោយប៉ែត និង​ខេត្ត​កោះកុង៖ សាខា​ធ្វើ​លិខិត​ឆ្លងដែន​ស្ថិត​នៅ​ភូមិ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post