header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ទីបំផុត​បទចម្រៀងស្នានិពន្ធថ្មី ដែលច្រៀង​ដោយ តារាជើង​ចាស់ ហួ ឡាវី បានចេញជា Teaser MV ផ្លូវការហើយ នៅរសៀលថ្ងៃទី ​6 ខែមិថុនា​ ឆ្នាំ២០១៨ ដោយមាន​ការចូលរួមសម្តែងពីតារាសិចស៊ីកញ្ញា ដេននី ក្វាន់ ផងដែរ ។​

បទ«មនុស្សចាស់ក៏មានបេះដូង» គឺជាបទដែលនិយាយពីបុរស​ចំណាស់ម្នាក់ មានស្នេហា​ជាមួយនារីក្មេងម្នាក់ និង​ជាស្នេហាត្រីកោណ ដោយតួស្រីយកលុយ ទៅចិញ្ចឹមតួប្រុសក្មេង​ រហូតចែកផ្លូវ​ជាមួយបុរសចំណាស់ ។

តាមរយៈបទនេះ បានធ្វើឲ្យលោក ហួ ឡាវី ស្រែកច្រៀង​បង្ហាញពីទំហំចិត្តរបស់ខ្លួន ដែលសម្តែង​តាមរយៈ លោក ដួង រចនា ក្នុងស្ថានភាពសោកសៅរ៍បំផុត ដោយមិននឹកស្មានថា ដេននី ក្វាន់ ហ៊ានធ្វើយ៉ាងដូច្នោះចំពោះខ្លួនឡើយ ។

ដេននី ក្វាន់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post