header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កម្លាំងនគរបាលក្រុងបានលុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចឈើប្រណីត និងគ្រឿងសង្ហារឹម ស្ថិតនៅក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ហើយឈានទៅឃាត់ខ្លួនបក្ខពួកចំនួន២នាក់ផ្សេងទៀត ដែលកន្លងមក ពួកគេបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងក្រុងបានលុង។

អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបានលុង លោក តេង សាវុធ ឲ្យដឹងថា កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ដេវីដ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។ ក្រោយពីសាកសួរបំភ្លឺរួចមក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ថែម​ទៀត ​ដែលពាក់ព័ន្ធករណី​លួច​ខាងលើ ​រួមមាន ទី១-ឈ្មោះ ផៃ ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ និងទី២-ឈ្មោះ ឆៃ សុធារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ។ ជនសង្ស័យទាំងពីរ មានទីលំភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដដូចគ្នា។

បច្ចុប្បន្ន​ជនសង្ស័យទាំង៣នាក់ ​ត្រូវ​បាន​ឃាត់ខ្លួនបណ្ដោះអាសន្ន​នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូងខេត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post