header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្ត និងជាប្រធានមណ្ឌលប្រឡង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសារ ប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង  និងមានការចូលរួមពី តំណាងក្រសួងមហាផ្ទៃចំនួន២រូប លោក លោកស្រី ប្រធានអង្គភាពពន្ធនាគាខេត្ត ព្រមទាំងមន្ត្រីរាជការដែរពាក់ពន័ន្ធនានាជុំវិញខេត្ត ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម រស់ ផារិទ្ធិ បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែរបានដាក់ក្នុងការប្រឡង ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ឯកឧត្ដមក៏បានជូនពរអោយបេក្ខជនប្រឡងជាប់គ្រប់ៗគ្នា ។


សូមបញ្ជាក់ផងដែរថា វិញ្ញាសារក្នុងប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារនេះមានចំនួន ០២គឺ៖
- ចំណេះដឹងទូទៅ ចំណេះដឹងលើវិស័យពន្ធនាគារ និងគណិតវិទ្យា រយៈពេល១ម៉ោង៣០នាទី ។
- តែងសេចក្ដី ឬការសរសេរលិខិតរដ្ឋបាល រយៈពេល១ម៉ោង៣០នាទី ។
ហើយការប្រឡងនេះមានរយះពេលត្រឹមតែ១ព្រឹក ហើយបេក្ខជនដែរបានដាក់សុំប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃមានចំនួនសរុប ១១១នាក់ (ជាបុរស) ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post