header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឆ្នាំថ្មី ឆ្នាំ២០១៩ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យ មេដឹកនាំគ្រប់និន្នាការទាំងអស់ ត្រូវបញ្ឈប់ធ្វើនយោបាយតាមបែបអគុណធម៌ មិនថា ការគំរាមកំហែង ឬការមួលបង្កាច់ ដូច្នេះត្រូវធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋខ្មែរមានភាពសុខសាន្ដ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំចាស់២០១៨ ឈានចូលឆ្នាំថ្មី២០១៩ លោក ជូនពរពលរដ្ឋខ្មែរ និងជុំវិញពិភពលោក ឲ្យជួបប្រទះនូវសេចក្តីសុខ និងវឌ្ឍនភាពតាមគោលការណ៍ប្រជាធិបតេយ្យ ដោយចាប់ផ្ដើមពីការ ផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរធ្វើជាសត្រូវ។

លោកមានប្រសាសន៍ថា “សូមឲ្យទំព័រប្រវត្តិសាស្ត្រថ្មីនេះ ចាប់ផ្តើមពីមេដឹកនាំគ្រប់និន្នាការ ដើម្បីធ្វើជាគំរូ​ ដោយបញ្ឈប់ការធ្វើនយោបាយតាមបែបអគុណធម៌ មិនថា តាមរយៈការគំរាមកំហែង ឬការមួលបង្កាច់  ហើយវិលទៅរក មនុស្សធម៌វិញ ដើម្បីត្រួសត្រាយផ្លូវជូនប្រជាពលរដ្ឋ ជាពិសេសកូនខ្មែរជំនាន់ក្រោយ។

លោក កឹម សុខា បញ្ជាក់ថា ឆ្នាំ២០១៩ស្អែកនេះ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលលប់បំបាត់ឲ្យអស់នូវជំងឺ​ពីរយ៉ាង ដែលកំពុងរាតត្បាតក្នុងសង្គមខ្មែរ រួមមាន ,ទី១- ការគាបសង្កត់ជិះជាន់ គំរា​មកំហែង ជាពិសេសដោយអំពើហិង្សា និងទី២- ការស្អប់ឈ្នានីស ជាពិសេសតាមរូបភាពលាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post