header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ យុវជនម្នាក់ ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ម្នាក់ទៀតស្លាប់ពេលបញ្ជូលដល់មន្ទីរពេទ្យ ក្រោយពីជួយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិន បុកជាមួយម៉ូតូ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៦៖៣០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចស្រុកំរៀង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយ​រថយន្ត ម៉ាក PORSCHE ពណ៌ស ពាក់ស្លាក​កលេខភ្នំពេញ 2AJ.7162 បើកបរដោយជនជាតិចិន បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាក​លេខប៉ៃលិន 1B.3337 បណ្តាលឲ្យ​យុវជន២នាក់ស្លាប់។

សមត្ថកិច្ច បានបន្តថា ជនរងគ្រោះ​១-ឈ្មោះ ដាវ ថាន់ណា ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរជាងដែក រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ជាអ្នកបើកបរម៉ូតូ(ស្លាប់)។ ២-ឈ្មោះ ផល ប៉ូលីន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរជាងដែក រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង អ្នករួមដំណើរជាមួយម៉ូតូ(រងរបួសធ្ងន់)ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យស្រុកសំពៅលូន។ ចំណែកអ្នកបើករថយន្តបង្កមិនស្គាល់ឈ្មោះ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post