header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​តាម​ព្រះ​រាជ​ក្រឹត្យ​របស់ព្រះមហាក្សត្រ​ ដែល​អង្គភាពសារព័ត៌មាន CAM POST ទើប​បាន​នៅ​ថ្ងៃទី​២៥​ ខែ​ធ្នូ​នេះ​ ​វរសេនីយ៍ឯក​ យុង​ ខេមរា​ អតីត​អ្នក​រាយការណ៍​ព័ត៌មាន​ទូរទស្សន៍​អប្សរា​ ក្នុង​កម្មវិធី​ Apsara net ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​ដំឡើង​ឋានន្តរស័ក្ដិ​ថ្នាក់ឧត្តមសេនីយ៍​ត្រី​ (ផ្កាយ១) និង​ក្លាយ​ជាមេបញ្ជាការរងកងពលតូចលេខ៧០​ នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក​។

អតីត​ស្ត្រី​អ្នកកាសែត កញ្ញា យុង ខេមរា នៅពេលនេះ ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ត្រី ដល់​វរសេនីយ៍ឯក យុង ខេមរា នាយទាហាន ថ្នាក់​វរសេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ​។ កញ្ញា យុង ខេមរា ជា​អតីត​ស្ត្រី​អ្នកកាសែត ក្រោយមក​បាន​ចូល​បម្រើ​ការងារ​ ក្នុង​កងយោធពល​ខេមរភូមិន្ទ​។​

សព្វថ្ងៃនេះ កញ្ញា យុង ខេមរា មានអាយុ៣២​ឆ្នាំ ជា​​នាយ​សេ​នា​ធិការ និង​​ជា​​នាយ​កា​រិ​យា​ល័យ​​ទី​​៥ នៃ​​កង​ពល​តូច​​លេខ​​៧០​​។

មុន​​ចូល​​បម្រើ​​ការងារ​ក្នុង​កងយោធពល​ខេមរភូមិន្ទ កញ្ញា យុង ខេមរា បាន​ធ្វើជា​អ្នកកាសែតនៅ​កាសែត​ដើមអម្ពិល ក្រោម​ការបង្ហាត់បង្ហាញ​ដោយផ្ទាល់​ពី​លោក ម៉ារ យ៉ា​រិ​ទ្ធិ ដែលមាន​ឈ្មោះ​ដើម សោម សត្ត​នា​។

ក្រោយពេលកាសែតដើមអម្ពិល ដែល​វិនិយោគ​រួមគ្នា​រវាង​លោក សយ សុភាព និង​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង គឺ​កញ្ញា យុង ខេមរា បាន​ទៅធ្វើ​ការ​ជា​អ្នកកាសែតនៅ​កម្មវិធី​ព័ត៌មាន អប្សរា ណេ​ត របស់​ទូរទស្សន៍​អប្សរា ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ម៉ារ យ៉ា​រិ​ទ្ធិ​ អ្នកកាសែតជើងចាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post