header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកព្រំ សារិទ្ធ អតីតនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ភាសារជប៉ុន ដើម្បីនាំពលករទៅធ្វើការនៅប្រទសប៉ុន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទបោកប្រាស់ និងបង្គាប់អោយសងប្រាក់ទៅដើមបណ្ដឹងចំនួន៣១នាក់ ព្រមទាំងជំងឺចិត្តក្នុងម្នាក់៦០ម៉ឺនរៀល។

ជនជាប់ដែលតុលាការផ្ដន្ទាទោស ឈ្មោះ ព្រំ សារិទ្ធ ភេទប្រស អាយុ៣៩ឆ្នាំ។ ចំណែកឈ្មោះ មិន ចំណាប់ ភេទប្រុស ជាលេខាធិការ ក៏ត្រូវបានផ្ដន្ទាទោសអោយជាប់ពន្ធនាគារ១ឆ្នាំដូចគ្នា។ ក្នុងករណីជនជាប់ចោទមិនសុខចិត្ត អាចប្ដឹងឧទ្ធរណ៍បាន តាមកំណត់ច្បាប់។

ក្នុងសវនាការបញ្ចប់កាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨ ជនជាប់ចោទ ព្រំ សារិទ្ធ បានសារភាពថា នៅអំឡុងខែ១០ ឆ្នាំ២០១៧ ខ្លួនបានបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសារជប៉ុន នៅក្នុងខណ្ឌសែនសុខ ក្នុងគោលបំណងនាំអ្នកចេះភាសារជប៉ុនទៅធ្វើការនៅប្រែទេសជប៉ុន ដោយសិស្សម្នាក់ៗ ត្រូវបង់ប្រាក់មុនចំនួន៨០០ដុល្លារ រៀនរយៈពេល៦ខែ។ ពេលរៀនភាសារចប់ ត្រូវរៀនជំនាញរយៈពេលមួយឆ្នាំទៀត ដើម្បីត្រឿមចេញ ដែលក្នុងរយៈពេលត្រៀម ពលករម្នាក់ៗត្រូវបង់លុយ២៥០០ដុល្លារបន្ថែម។ លុយទាំងនេះគឺយកទៅធ្វើលិខិតឆ្លងដែនអោយពលករទាំងអស់ ពិនិត្យសុខភាព និងបំពេញបែបបទផ្សេងៗ។ លុះពេលត្រូវចេញទៅធ្វើការពលករត្រូវបង់ប្រាក់បន្ថែមក្នុងម្នាក់ៗ ៦៥០០ដុល្លារទៀត ប៉ុន្តែពលករក្នុងវគ្គ១នេះ មិនទាន់បានចេញទៅទេ ដោយសារដៃគូរសហការនៅប្រទេសជប៉ុន ជួបគ្រោះថ្នាក់ចរាចរដួលស្លាប់ ហើយក្រុមហ៊ុនកំពុងរកដៃគូរថ្មី ដើម្បីបញ្ជូនពលករចេញទៅ ស្រាប់តែក្រុមពលករ ប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

យ៉ាងហោចណាស់មានពលករប្រមាណ៣១នាក់ បានប្ដឹងទាមទារប្រាក់ពីឈ្មោះព្រុំ សារីទ្ធ នាយកមជ្ឈមណ្ឌលភាសរជប៉ុនដោយចោទប្រកាន់ពីបទឆបោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post