header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានសម្រេចចិត្ត ចង.កសម្លាប់ខ្លួន ចោលប្រពន្ធ៣នាក់ និងកូន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទី ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅអគារចាស់ទុកចោលមួយកន្លែង ភូមិក្បាលដំរី សង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីប្រពន្ធទី៣ ដែលមកដល់កន្លែងកើតហេតុបានប្រាប់មកអង្គភាព Cam Post (ខេមប៉ុស្តិ៍) ថា កន្លងមក គាត់(ប្តី)ច្រើនតែផឹកស្រា ហើយបានសុំគាត់(ប្រពន្ធទី៣) មកធ្វើការនៅភ្នំពេញ ស្រាប់តែមួយរយះក្រោយមក លឺថាគាត់ឈ្លោះជាមួយប្រពន្ធទី២ រួចក៏បានដឹងថា គាត់ចងក ក៏បានឡើងមកភ្នំពេញមកដល់ ក៏ឃើញគាត់ចងកស្លាប់បាត់ទៅហើយ។

សាកសពឈ្មោះ ម៉ក់ អេន អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុនGKS ស្រុកកំណើត នៅ ស្រុក ត្រាំកក់ ខេត្តតាកែវ មានប្រពន្ធ៣នាក់។ ក្រោយកើតហេតុ សមត្ថកិច្ច ត្រួតចុះពិនិត្យបញ្ជាក់ ថា ជនរងគ្រោះ ពិត ជា ចង.កសម្លាប់ ខ្លួនពិត ប្រាកដមែន រួចប្រគល់ទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅស្រុក កំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post