Sponsor

ភ្នំពេញៈ ជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋអះអាងថា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តល្បឿនលឿន ហើយរេចង្កូតធ្លាក់ចូលប្រឡាយដោយបោកផ្ទប់នឹងមាត់លូ កាលពីវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះឈ្នះ មុខទីលានវាយកូនហ្គោល ស្ថិតភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ខាងលើម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9780 បើកបរដោយបុរសជនជាតិចិន ក្រោយកើតហេតុរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បើកល្បឿនលឿនពជើងទៅត្បូង លុះដល់ចំណុចខាងលើ ដោយសារមានរថយន្តនៅខាងមុខ ស្រាប់តែជាន់ហ្វ្រាំងបង្ខំក៏រេចង្កូតទៅស្តាំ ហោះធ្លាក់ចូលក្នុងប្រឡាប់ ផ្លោងបោកផ្ទប់នឹងមាត់លូ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូទៅមន្ទីរពេទ្យ បន្សល់ទុកតែរថយន្តដាំដូងក្បាលចូលទឹក សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យជាក់ស្តែង នឹងរករថយន្តស្ទូចមកលើកយកទៅរក្សាទុកជាបណ្តោះអាសន្ន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor