header ads

Sponsor

បន្ទាយមានជ័យៈ ស្ដែងៗនិងរន្ធត់ខ្លាំងណាស់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ ដោយរថយន្តបែនដឹកដីធុនធំមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-3754 បានបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុចំនួន ៣នាក់ (ប្រុស២នាក់ ស្រី១នាក់) ហើយអ្វីដែលគួរឲ្យរន្ធត់តក់ ស្លុត ចិត្ត នោះ គឺរថយន្តមិនព្រមឈប់ទេ បានបើកកិនអូសទាំងមនុស្សទាំងម៉ូតូទៅជិត៥០ម៉ែត្រ រហូតបែកសាច់ខ្ទេច រមួល ជាប់ជាមួយម៉ូតូ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាស្ទាក់ឃាត់បានទាំងរថយន្តទាំងតៃកុង ភ្លាមៗតែម្ដង រួចរាយការប្រាប់ខាងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកេីតឡេីង នៅវេលាម៉ោង១០:២៧នាទីព្រឹក ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍បឋម បានអោយភ្នាក់ងារខេមប៉ុស្តិ៍ ដឹងថា ខណ:ពេលនេះ មន្ត្រីនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ហើយបានឃាត់ខ្លួនតៃកុងរថយន្តនាំយកមក អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដេីម្បីធ្វេីការសាកសួរ និងរងចាំប្រគល់អោយជំនាញចរាចរណ៍ ចាត់ការតាមច្បាប់៕ សូមរងចាំព័ត៌មានពិស្ដារ បន្តិចទៀតនេះ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post