header ads

Sponsor

វៀតណាមៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធនពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជា ជួបសំណេះសំណាល និងពិភាក្សាការងារ ឧត្តមសេនីយ៍ ង្វៀន ហុងថៃ (NGUYEN HONG THAI) មេបញ្ជាការ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ កាលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។

ឧត្តមសេនីយ៍ ង្វៀន ហុងថៃ (NGUYEN HONG THAI) មេបញ្ជាការ បញ្ជាការដ្ឋានរដ្ឋធានី ហាណូយ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា។ លោក ង្វៀន ហុងថៃ បានលើកឡើងថា ទំនាក់ទំនងវៀតណាម-កម្ពុជា ជាទំនាក់ទំនងមិត្តភាពដ៏យូរលុងមកហើយ។ ឧត្តមសេនីយ៍ត្រី សង្ឃឹមថាទំនាក់ទំនងដ៏ល្អនេះ នឹងពង្រឹង និងពង្រីកបន្តទៅថ្ងៃអនាគត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការធ្វើបទបង្ហាញរបស់បញ្ជាការ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ។ មេបញ្ជាបញ្ជាការកងទ័ពជើងគោក បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ សបញ្ជាក់ពីមិត្តភាពគ្រប់ជ្រុងជ្រោយរបស់កងទ័ពនៃប្រទេសទាំងពីរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post