header ads

Sponsor

មណ្ឌលគិរីៈ កាលពីវេលម៉ោងប្រមាណជាង១២យប់ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បានឃាត់ខ្លួនបុរសម្នាក់ ជាកូនប្រសាដែលឈ្លោះជាមួយប្រពន្ធ លុះឪក្មេកឡើងទៅឃាត់ ក៏កាប់ឪពុកក្មេក៣ប៉័ងតោ បណ្តាលឲ្យរបួសដេរច្រើនថ្នេរ។

ជនដៃដល់ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ នៅ មេត្តា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ឪពុក​ក្មេកឈ្មោះ រិន ផល អាយុ៥០ឆ្នាំ រស់នៅជាមួយគ្នា បណ្តាលអោយរងរបួសចំនួន២កន្លែង ត្រូវកំភួនដៃស្ដាំប្រវែង១០ស.ម  គល់កខាងឆ្វេងប្រវែង០៥ ស.ម។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួននាំយកកាន់អធិការដ្ឋាននគរបាលស្រុកកោះញែក ដើម្បីចាត់ការតាមនីតិវិធី។

ចំពោះមូលហេតុ មុនមានអំពើហឹង្សាកើតឡើងជនដៃដល់មានទំនាស់ជាមួយប្រពន្ធលឺសំឡេ​ង​ខ្លាំងៗ ជាហេតុធ្វើអោយឪពុកក្មេកឡើងទៅឃាត់កុំអោយឈ្លោះគ្នា ស្រាប់តែអាកូនប្រសាទាញប៉័​ងតោលាំងឪក្មេក៣ប៉័​ងតោ ហូរឈាមច្រោកផ្អើលពេញភូមិតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post