header ads

Sponsor

ភ្នំពេញៈ ប្រភពព័ត៌មានច្បាស់ការណ៍ ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ហេង ហាប់ បម្រើការងារនៅអង្គភាពការពារជើងទឹក ពីបទលួច តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្ន សំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមបើកស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ។

ការសម្រេចដ៏ឆាប់រហ័សរបស់តុលាការ ដោយមិនកោះហៅជនសង្ស័យមកសាកសួរនេះ បន្ទាប់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងនេះ បញ្ជូនមកតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានប្រតិកម្មជាបន្ដបន្ទាប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ជនសង្ស័យនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ "រស្មី សាមគ្គី" ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់ ។ ក្រោយមកជនសង្ស័យបានយកអាយផេតនោះមកប្រគល់អោយម្ចាដ់ដើមវិញ ដោយនិយាយថាខ្លួនកាន់ច្រលំយកទៅ ។ ចំណែកម្ចាដ់អាយផេត ក៏បានបង្ហោះហ្វេសបុកបន្តថា មន្ត្រីនគរបាលដែលយកអាយផេតទៅបានយកមកប្រគល់ឲ្យខ្លួនវិញហើយ។

បន្ទាប់មកទៀត លោក ហេង ហាប់ ក៏បានចូលទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបកស្រាយរឿងកាន់ច្រលំនោះ។ ដោយសាររឿងនេះហ៊ុព័ទ្ធដោយសាររិៈគន់យ៉ាងចាស់ដៃ រហូតដល់មានឃ្លីបវីដេអូរត្រូលរាប់សឹបនិយាយកំប្លែងលេងពីករណីច្រលំដៃរបស់មននត្រីនគរបាលឈ្មោះ ហេង ហាប់ ទើបនាយឧត្តមសេនីយសន្តិបណ្ឌិតបញ្ជាឲ្យបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់តែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post