header ads

Sponsor

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា អ្នកសារព័មានផ្សាយខុសគឺប្រធានអង្គភាព ឬចាងហ្វាង ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈដែលចាងហ្វាងជាអ្នកមានសិទ្ធិឱ្យចេញផ្សាយ ឬមិនផ្សាយ ។ ការថ្លែងបែបនេះឯកឧត្តមប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដាសហគមន៍ហ្វេសបុក នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ នៅវិទ្យាស្ថានកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុន CJCC ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា អ្នកសារព័ត៌មានអាចសរសេអីក៏បាន ប៉ុន្តែចាងហ្វាង ឬនិពន្ធនាយក ត្រូវពិនិត្យមើលមុននឹងចេញផ្សាយដើម្បីកុំអោយខុស នាំឱ្យមានការប្រឈមទៅនឹងផ្លូវច្បាប់  គេមិនអាចប្តឹងអ្នកសារព័ត៌មានបានទេ ប៉ុន្តែគេអាចប្តឹងឱ្យចាងហ្វាងជាអ្នកទទួលខុសត្រូវ ចំពោះខ្លឹមសារព័ត៌មានដែលអ្នកសារព័ត៌មានរបស់ខ្លួនបានផ្សាយនោះ ។

ចំពោះវគ្គបណ្តុះបណ្តាលដែលរៀបចំដោយក្រសួងព័ត៌មាន និងក្រុមហ៊ុនហ្វេបុកនេះដែរ គឺផ្តោតសំខាន់ពីការប្រាស់បណ្តាញសង្គមនៅកម្ពុជា គុណសម្បត្តិ និងគុណវិបត្តិ នៃហ្វេសបុក ។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យសិក្ខាកាមយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គមហ្វេស ពីច្បាប់របបសារព័ត៌មាន, ក្រមព្រហ្មទណ្ឌ ,ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជា និងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post