header ads

Sponsor

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានបដិសេធថា ការចុះផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយធ្វើការរិះគន់អំពីតម្លៃស្រូវចុះថោក ស្ថិតនៅតាមបណ្ដាខេត្តមួយចំនួនកាលពីពេលថ្មីៗនេះ គឺជាព័ត៌មានមិនពិត និងនាំឱ្យមានការយល់ច្រឡំមកលើរាជរដ្ឋា ភិបាលកម្ពុជា។ ការអះអាងរបស់ក្រសួងនេះ ធ្វើឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះផ្សាយនៅថ្ងៃទី១៧ធ្នូនេះ។

ក្រសួងកសិកម្មឆ្លើយតបបន្ថែមថា តាមការស្រាវជ្រាវព័ត៌មានរបស់មន្រ្តីក្រសួង គឺស្រូវកសិករនៅតែអាចលក់ក្នុងតម្លៃសមរម្យនៅឡើយ និងលើកលែងតែស្រូវដែលមានគុណភាពអន់ប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានក្រុមហ៊ុននិងរោងម៉ាស៊ីនមួយចំនួនទទួលទិញដែរ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ខ្ពស់ដើម្បីការពារស្ថិរភាពតម្លៃស្រូវរបស់កសិករ។

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post