header ads

Sponsor

សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “ស្ត្រីនិងតិចនិចដ៏វៃឆ្លាតក្នុងការមើលថែក្មេង” ដែលនឹងរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េង ហួត ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ចំងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង៨:០០ ព្រឹក ដល់ម៉ោង១១:៣០ ព្រឹក។
លោកអ្នកប្រាកដជានៅចាំវាគ្មិនកិត្តិយសដែលមានបទពិសោធន៍យូរឆ្នាំ លោក Christopher Lee ជាស្ថាបនិកនិងជាគ្រូបង្គោលបណ្តុះបណ្តាលរបស់អង្គការ HEDC អន្តរជាតិ លោកធ្លាប់បានអញ្ជើញមកចែករំលែកចំណេះដឹង ស្តីអំពី វិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការអប់រំបុត្រធីតារបស់លោកអ្នក នាពេលកន្លងមក។ សម្រាប់សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “ស្ត្រីនិងតិចនិចដ៏វៃឆ្លាតក្នុងការមើលថែក្មេង” ជាសិក្ខាសិលាទី២ សម្រាប់លោកក្នុងការធ្វើបទបង្ហាញអំពី ការយល់ដឹងពីការវិវត្តន៍របស់កូនក្មេង គន្លឹះក្នុងការដោះស្រាយបញ្ហា ជាមួយកូនក្មេង ព្រមទាំងប្រធានបទផ្សេងទៀតដែលទាក់ទងទៅនឹងការមើលថែ ក្មេងៗបន្ថែមទៀត។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកជូនដល់សាធារណជនដែលជាមាតាបិតា ជាពិសេស បងប្អូនស្ត្រីជាម្តាយដែលមានតួនាទី មើលថែក្មេងៗ ដើម្បីអប់រំនិងដោះស្រាយបញ្ហារបស់ពួកគេ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា សម្រាប់សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “ស្ត្រីនិងតិចនិចដ៏វៃឆ្លាតក្នុងការមើលថែក្មេង”នេះ ជាសិក្ខាសាលាលើកទី៦ ផងដែរ ដែលរៀបចំឡើងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប។ ដូច្នេះហើយ សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរីអោយបានគ្រប់ៗគ្នា និងទទួលយកវត្ថុអនុស្សាវរីយ៍ ជាច្រើន អោយបានគ្រប់ៗគ្នាណា ព្រោះកន្លែងមានកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (+855) 17 596 789  ចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់នេះ https://forms.gle/P5XmPN1HUn7oWAwY9

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post