header ads

Sponsor

(ភ្នំពេញ)៖ យោងតាម លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ បានថ្លែងថា៖ ស្រ្តីកម្ពុជាក៏ដូចជាស្ត្រីនៅទូទាំងពិភពលោកបាននិងកំពុងបំពេញបេសកកម្មជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងលំហសេរីភាព និងសិទ្ធិដែលបានគាំទ្រដោយអង្គការសហប្រជាជាតិ និងបណ្តារដ្ឋជាសមាជិកទាំងអស់ដែលរួមមានទាំងកម្ពុជាផងដែរ។ រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នកំពូលរបស់ជាតិបំពេញតួនាទីក្នុងកិច្ចការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីសំណាក់មន្ត្រីរាជការដែលជានារី រួមមានការចូលរួមក្នុងគម្រោងស្រាវជ្រាវ ការចុះបំពេញបេសកកម្មស្រាវជ្រាវជាច្រើន ការចូលរួមជាវាគ្មិនជាតិនិងអន្តរជាតិចំនួន២០លើក ការស្រាវជ្រាវនិងស្នាដៃស្រាវជ្រាវជាអត្ថបទខ្លីៗចំនួន៣៣។ លើសពីនេះ គម្រោងទាំង១៨ដែលបានអនុវត្តកន្លងមកសុទ្ធតែមានការចូលរួមពីមន្ត្រីរាជការដែលជានារីរបស់រាជបណ្ឌិត្យសភាកម្ពុជា។
មន្ដ្រី​និងបុគ្គលិកជានារី នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា មានចំនួនសរុប៦១រូប បើគិតជាសមាមាត្រគឺប្រហាក់​ប្រហែលនឹង២.៧៣% នៃមន្ដ្រីរាជការសរុបរបស់​រាជបណ្ឌិត្យសភាកម្ពុជា។ មន្ដ្រីរាជការដែលជានារីទាំងចំនួន៦១រូប ក្នុងនោះរួមមាន៖បណ្ឌិតសភាចារ្យ ចំនួន ០១រូប បណ្ឌិត្យសភាចារ្យបម្រុង ចំនួន ០៥រូប ជំនួយការនៃរាជបណ្ឌិត្យសភាកម្ពុជាឋានៈស្មើអគ្គនាយក ចំនួន ០២រូប អនុប្រធានវិទ្យាស្ថាន ឋានៈស្មើអគ្គនាយករង ចំនួន ០២រូប ប្រធានផ្នែក លេខាអចិន្ត្រៃយ៍ អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិភាសាខ្មែរ អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សា បណ្ឌិតសភាចារ្យ ឋានៈស្មើប្រធាននាយកដ្ឋាន ចំនួន ០៦រូប អនុប្រធានផ្នែក ឋានៈស្មើអនុប្រធាននាយកដ្ឋាន ចំនួន ០២រូប មន្ត្រីស្រាវជ្រាវ ចំនួន ០៩រូប មន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ១៧រូប មន្ត្រីជាប់កិច្ចសន្យា ចំនួន ០១រូប និង មន្ត្រីស្ម័គ្រចិត្ត ចំនួន ២៣រូប។
នារីនៅរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងសកម្មភាពដឹកនាំមួយចំនួននៅផងដែរ ដែលក្នុងនោះស្ត្រីជាច្រើនរូបកំពុង បំពេញតួនាទីជាអ្នកដឹកនាំនិងគ្រប់គ្រងអង្គភាពចំណុះមួយចំនួននៃរាជបណ្ឌិត្យសភា កម្ពុជាឱ្យដំណើរការទៅមុខប្រកបដោយជោគជ័យ ស្ត្រីដែលបាននិងកំពុង ស្ថិតក្នុងតំណែងក្នុងជួរអ្នកដឹកនាំ និងបំពេញតួនាទីភារកិច្ច ជាអ្នកដឹកនាំមានដូចជា៖

-        អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
-        អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
-        ប្រធានផ្នែកបោះពុម្ពផ្សាយនិងបណ្ណាល័យ
-        ប្រធានផ្នែកសិល្បៈនិងទស្សនីយភាព
-        ប្រធានផ្នែកធម្មសាស្ត្រ ចរិយាសាស្ត្រ
-        លេខាអចិន្ត្រៃយ៍វិទ្យាស្ថានភាសាជាតិ
-        អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
-        អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិភាសាខ្មែរ
-        អនុប្រធានផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
-        អនុប្រធានផ្នែកសិល្បៈនិងឥស្សរិយយស
-        នាយិកាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា
មន្រ្តីរាជការជានារីទាំង៦១រូប នេះមានកម្រិតវប្បធម៌៖
.
សញ្ញាបត្រថ្នាក់បណ្ឌិត
ចំនួន ១០រូប
.
បេក្ខជនបណ្ឌិត
ចំនួន ១៤រូប
.
សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ចំនួន ១៥រូប
.
សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ
ចំនួន ១២រូប
.
មធ្យមសិក្សា
ចំនួន ០៥រូប
.
បឋមសិក្សា
ចំនួន ០២រូប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post