header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស
ប្រទេសចិនបានបញ្ឈប់ការនាំចូលត្រីសាម៉ុន(salmon)ពីអឺរ៉ុប ដោយសារសង្ស័យថា ការ​ផ្ទុះឡើងវិញ​នៃ​ជំងឺ​កូវីដ​១៩នៅក្នុងរដ្ឋធានីប៉េកាំងនៅពេលបច្ចុប្បន្ននេះ ដែល​កើត​ចេញពីផ្សារលក់បោះ Xinfadi គឺជាប់ពាក់​ព័ន្ធ​នឹង​ត្រី​សា​ម៉ុន។
កាសែតរដ្ឋចិនបានរាយការណ៍ថា មេរោគកូវីដ១៩ ត្រូវបានគេរកឃើញនៅលើ​ជ្រុញ​ដែល​ត្រូវបានគេប្រើ​សម្រាប់​ធ្វើ​ត្រីសាម៉ុននៅក្នុងផ្សារ Xinfadi នៅទីក្រុងប៉េកាំង ដែល​ជា​ប្រភពនៃការឆ្លងជំងឺកូវីដ១៩ជាចង្កោម និង​ដែល​កំពុង​បង្កឱ្យមានការភ័យ​ខ្លាច​អំពី​ការ​កើត​ឡើងរលកទី២នៃការរាតត្បាតជាថ្មីនៅក្នុងប្រទេសចិន។
ផ្សារទំនើបធំៗនៅទីក្រុងប៉េកាំង បានដកត្រីសាម៉ុនចេញពីធ្នើរសម្រាប់ដាក់លក់ ខណៈ​អ្នក​ផ្គត់ផ្គង់ត្រីសាម៉ុន​ធំៗ​នៅ​តំបន់អឺរ៉ុប ដូចជាក្រុមហ៊ុន Bakkafrost នៅកោះ​ហ្វារ៉ូ​(Faroe Islands) និងក្រុមហ៊ុនNorway Royal Salmon នៅប្រទេស​ន័រវែស​បាន​និយាយ​ថា ពួកគេមិនអាចបញ្ជូនត្រីសាលម៉ុងទៅប្រទេសចិនទៀតឡើយ ដោយ​សារ​ចិនបានបិទទីផ្សារ។
ចិន​សង្ស័យ​ថា ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ជា​ចង្កោម​នៅ​ប៉េ​កាំង​ គឺ​បណ្ដាល​មក​ពី​ត្រី​សា​ម៉ុន​នាំ​ចូល​ពី​អ៊ឺរ៉ុប
ការបិទទីផ្សារនៅក្នុងប្រទេសចិននេះ បានធ្វើឱ្យភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់​ត្រី​សាម៉ុនក្នុង​ប្រទេស​ន័រ​វេស និងនៅកោះហ្វារ៉ូ បានធ្លាក់ចុះពី៣ទៅ៥ភាគរយ ខណៈ​អាជ្ញា​ធរសុវត្ថិភាពចំណីអាហារប្រទេស​ន័រ​វែស​បាន​និយាយ​ថា គ្មានភស្តុតាង​ណា​មួយ​ដែលថាត្រីសាម៉ុនអាចចម្លងជំងឺឡើយ។
ទាំងក្រុមហ៊ុនNorway Royal Salmon និងក្រុមហ៊ុន Bakkafrostបាននិយាយថា បុគ្គលិកទាំងអស់ត្រូវបាន​គេ​ធ្វើ​តេស្ត​រកមេរោគ ប៉ុន្តែគ្មាននរណាម្នាក់មានវិជ្ជមាន​ជំងឺ​កូវីដ១៩ឡើយ៕
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post