header ads

Sponsor

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ មានការដេញថ្លៃលើគម្រោង2 ជួសជុលផ្លូវ នឹងកែលម្អផ្លូវដីក្រាលបេតុងអាម៉េ របស់ក្រុងបាវិត ខេត្តស្វាយរៀង បានដំណើរការតាមនីតិវិធីប៉ុន្តែការចែកទឹកតែគ្នា។ បើយោងតាមគណះកម្មការប្រកាស គម្រោងដេញថ្លៃមាន៖
-ទី1 សង្កាត់ច្រកម្ទេសគម្រោងកែលម្អផ្លូវដីក្រាលបេតុងអាម៉េ នឹងដាក់លូកាត់ផ្លូវមួយកន្លែង មុខកាត់0.80m និងធ្វើស្លាកសញ្ញាគម្រោង ប្រវែង388ម៉ែត្រ ទទឹង5ម៉ែត្រ កម្រាស់0.15m តម្លៃប៉ាន់ស្មាន204លានរៀលជាង ហើយការដេញថ្លៃទទួលបានតែមួយស្រោមសំបុត្រ ។
-ទី2 សង្កាត់ព្រៃអង្គុញ ជួសជុលផ្លូវដី ក្រាលបេតុងអាម៉េប្រវែង295ម៉ែត្រ ទទឹង5ម៉ែត្រ កម្រាស់0.15ម៉ែត្រ ដាក់លូកាត់ផ្លូវមួយកន្លែងមុខកាត់0.60ម៉ែត្រ ធ្វើស្លាកសញ្ញាគម្រោង ។ បញ្ជាក់ ផ្លូវដីមានស្រាប់ ទទឹង5ម៉ែត្រ ចាក់ដីពង្រីកចេញខាង1ម៉ែត្រ ដើម្បីឲ្យបានទទឹង6ម៉ែត្រ នឹងក្រាលបេតុងអាម៉េ ទទឹង5ម៉ែត្រ តម្លៃប៉ាន់ស្មាន182.503.874រៀល ទទួលបាន3ស្រោមសំបុត្រ។


ហើយយេីងឃេីញមានក្រុមហ៊ុនច្រើនដែលបានចូលរួមដាក់ដេញថ្លៃ៖
-ក្រុមហ៊ុន កង ដួងសុវណ្ណដា តម្លៃដេញថ្លៃពេលបើកសំណើរ 181.979.500រៀល
-ក្រុមហ៊ុន ចេវ សម្បត្តិ តម្លៃដេញថ្លៃពេលបើកសំណើរ 181.950.000រៀល ទទួលបានគម្រោងជួសជុលផ្លូវដីក្រាលបេតុងអាម៉េដោយចុះតម្លៃជាង55សែនតែប៉ុណ្ណោះ
-ក្រុមហ៊ុន ជុំ សោភណ្ឌ័ តម្លៃដេញថ្លៃពេលបើកសំណើរ 182.009.000រៀល
ហេីយមានក្រុមហ៊ុនមួយចំនួនទៀតដែលចាំយកតែថ្លៃទឹកតែ ប៉ុណ្ណោះ ។


ការដេញថ្លៃរបៀបនេះជាការបោះទឹកតែ ចៅសង្កាត់ ជាអ្នកម្ចាស់ខ្ទង់ប្រាក់ សង្កាត់ទាំងពី ដោយសង្កាត់ច្រកម្ទេស រក្សាគម្រោងដេញថ្លៃពេលក្រោយ ហើយបង្ហាញថា មានតម្លាភាព ជាលទ្ធផល ដែលពលរដ្ឋចង់បាន ហើយពួកគាត់ប្រឹងតាមដានពេលក្រុមហ៊ុនចុះធ្វើផ្លូវដោយផ្ទាល់ ដើម្បីឲ្យក្រុមហ៊ុនធ្វើការប្រយត្ន័ប្រយែង កុំឲ្យមានពាក្យថា ធ្វើហើយ ដកគ្រឿងចក្រចេញខូច កុំឲ្យមានការរិះគន់ដូចមុនថា: ផ្លូវខេត្តស្វាយរៀង ធ្វេីអាក្រក់ហេីយឆាប់ខូច ជាប់ផុង ម៉ូតូ ឡានបើកបរ មិនកើត តទៅទៀតអី ៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post