header ads

Sponsor

ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវកោងផងបាន ក្រឡាប់ផ្ងារជើងម្ខាង ជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែង និងបន្តកិនកន្លែងលក់ស្រាក្រឡុកមួយកន្លែងទៀត នៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខភ្នំពេញ3C 6327 ដោយមានបិទស្លាកអក្សកាត់ខាងមុខ HL ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោងក៏បួងចង្កូតធ្វើឲ្យហើបកង់មួយចំហៀងក្រឡាប់ផ្ងាជើងសង្កត់ទៅលើផ្ទះវីងវេលុយនិងទ្រូម៉ានីវេលុយរងការខូចខាតអស់សំយ៉ាបខាងមុខនិងជញ្ចាំងមួយផ្ទាំង រួមទាំងបង្គោលស្លាកទ្រូម៉ានីមួយដើម ។

មិនត្រឹមតែប៉ុណ្ណោះរថយន្តមិនទាន់អស់ល្បឿនក៏អូសទៅបុកកន្លែងលក់ស្រាក្រឡុករងការខូចខាត យ៉ាងណាក្នុងហេតុការខាងលើនេះពុំមានមនុស្សរងរបួសទេ ។

ក្រោយកើតហេតុ តៃកុងរថយន្តបង្កបានលូនចេញពីរថយន្តហើយគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ទើបត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post