បរទេស

អាម៉ាប៉ាប៉ាញ៉ូស

អាជ្ញាធរមន្ទីរពេទ្យនៅទីក្រុងហុងកុងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នឹងចាប់ផ្ដើមប្រើកន្លែងធ្វើចត្តាឡីស័កជាសហគមន៍នៅឧទ្យាន ឡេយូមុន (Lei Yue Mun) និងភូមិ ហូលីដេ ដើម្បីទទួលយកអ្នកជំងឺខូវីដ ១៩ កម្រិតស្រាលខណៈដែលករណីឆ្លងថ្មីប្រចាំថ្ងៃកើនឡើងខ្ពស់រហូតដល់ ១១៨ ករណី។

ការធ្វើឡើងបែបនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងស្រុកចំនួន ១១១ ករណី និងនាំចូលពីខាងក្រៅចំនួន ៨ ករណីកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅទីក្រុងហុងកុងបានឡើងដល់ ២ ២៥០ នាក់។

បើតាម លោកស្រី ឈួង ស៊ូក ក្វាន់ (Chuang Shuk-kwan) ប្រធានសាខាជំងឺឆ្លងនៃមជ្ឈមណ្ឌលគាំពារសុខភាពបានលើកឡើងថា ក្នុងចំណោមអ្នកឆ្លងថ្មីនៅក្នុងស្រុកនេះ គឺមានជាង ៦០ នាក់ធ្លាប់បានឆ្លងកាត់កន្លែងផ្ទុះឡើងនៃវីរុសកូរ៉ូណា។

លោកស្រី លីនដា យូ ប្រធានគ្រប់គ្រងនៅអាជ្ញាធរមន្ទីរពេទ្យបាននិយាយថា គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដឥ១៩ នៅទីក្រុងហុងកុងបានឡើងដល់ ១៥ នាក់ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧១៦ នាក់ក្នុងនោះចំនួន ៣៣ នាក់ស្ថិតក្នុងកម្រិតធ្ងន់ ហើយចំនួន ១៤ នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post