
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ ប្រិយមិត្តប្រហែលជានៅចាំបាន មិនភ្លេចទេ គូស្នេហ៍មួយដែលបានរៀបការអំឡុង ឆ្នាំ២០១៨ នៅក្នុងខេត្តកំពង់ធំនេះ ព្រោះតែខាងកូនកំលោះវ័យចំណាស់ជិត ៦០ ឆ្នាំទៅហើយ ខណៈកូនក្រមុំវិញអាយុជាង ២០ ឆ្នាំ ប៉ុណ្ណោះ ដែលមើលទៅប្រៀបដូចឪពុក និងកូនអ៊ីចឹង តែយ៉ាងនេះក្ដី បើទោះជាមានមនុស្សមួយចំនួន នាំគ្នារិះគន់ថា នេះមកពីដោយសារឥទ្ធិពលនៃដុល្លារ ក៏អ្នកទាំងពីរមិនយកចិត្តទុកដាក់ដែរ ហើយជាក់ស្តែង គាត់ក៏មិនមែនជាអ្នកមានទ្រព្យស្តុកណានោះទេ ពោលគឺត្រឹមតែជាអ្នករត់កង់បីឥណ្ឌា (PassApp) ប៉ុណ្ណោះ។

រយៈពេលជាងពីរឆ្នាំមកនេះ អ្នកទាំងពីរ កាន់តែបង្កើនក្តីស្រឡាញ់ឲ្យគ្នាទៅវិញមក តាមរយៈការបង្ហោះរូបភាពផ្អែមល្ហែមនឹងគ្នា តាមរយៈបណ្តាញសង្គមជារឿយៗផងដែរ ជាក់ស្ដែង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ គេបានប្រទះឃើញ នារីជាប្រពន្ធបុរសវ័យចំណាស់រូបនេះ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត។
តាមរយៈគណនី Neng Chanthy Chamming ដោយរៀបរាប់សរសើរប្តី ធ្វើឲ្យអ្នកអានរំភើបក្តុកក្តួលតាមផងដែរ ដោយលើកឡើងថា ៖
ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន បង្រៀនអូនឲ្យស្គាល់ពីបុព្វហេតុនៃការរស់ អូនសែនពេញចិត្តដែលបានក្លាយជាដៃគូជីវិតដើររួមផ្លូវជាមួយបង ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថា ដៃគូជីវិតរបស់អូន ជាមនុស្សល្អ និងមានគុណតម្លៃគ្រប់គ្រាន់ សម្រាប់អោយអូនតស៊ូជាមួយបាន ទោះបីយើងគ្មានគ្រប់យ៉ាង តែអ្វីដែលយើងមាន គឺយើងមានចិត្ត និងតស៊ូជាមួយគ្នា។
ស្គាល់ជីវិតថាតើយើងចង់បានអ្វី? អូនសែនស្ដាយដែលអូនមិនអាចឈឺជំនួសបង អូនចង់ឃើញបងមានសុខភាពល្អ អ្វីដែលអូនចង់បាន និងប្រាថ្នារាល់ថ្ងៃ សុំឲ្យបងបានស្ថិតនៅជាមួយរហូតទៅ អូនស្រឡាញ់បងណាស់ ប្ដីសម្លាញ់។ (ផ្ទះ លុយកាក់) យើងគ្មានឡើយ តែអ្វីដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង ព្រោះអ្វីដែលជាភាពត្រឹមត្រូវ គឺបងតែងជ្រោមជ្រែងជានិច្ច អូននឹងរួមផ្លូវជីវិតនេះជាមួយបង»៕






