header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបង៖ ​​​​​​​​​​ពិតជាមិនគួរឲ្យជឿមែន ក្រោយសមត្ថកិច្ចខេត្តបាត់ដំបង​​​​​​​​​​​​​​​​​​​​ បានចាប់ខ្លួនជនពិការជើងទាំងពីរម្នាក់ ទើបដឹងថាជាមុខសញ្ញាដែលតែងតែជិះរទេះរុញ​​​​​​​​​​ រួចលួចអាគុយរថយន្ដយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបង​​​​​​​​​​​​​​​​​​​​​​​​​។

ការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប៉ុន្តែដោយក្តីអាណិតពីសមត្ថកិច្ច ជនពិការរូបនោះ គ្រាន់តែចាប់យកទៅអប់រំប៉ុណ្ណោះ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពលួចគ្រប់ប្រភេទ និងឲ្យអាណាព្យាបាលធានាយកទៅអប់រំបន្ត។

ជាមួយគ្នានេះដែរ លោកវរសេនីយឯក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងក្រុងបាត់ដំបង ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបុគ្គល ឈ្មោះ នូ ចាន់ណាត (ហៅ អាឆាង) ភេទប្រុស ដែលមានភិនភាគដូចក្នុងរូបភាព (ពិការជើងទាំងពីរ ជិះរទេះ) ព្រោះជាមុខសញ្ញាលួចអាគុយរថយន្តនៅពេល យ៉ាងសកម្មក្នុងក្រុងបាត់ដំបង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post