សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យមួយ ដោយដាក់ឲ្យនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃចំនួន២៨រូបចូលនិវត្តន៍ ។
ក្នុងនោះក៏មានលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អតីតស្នងការនគរបាលខេត្តកណ្តាល ផងដែរ នៅលេខរៀងទី ១៦ អត្តលេខ ០៣៦៤១ ។
សូមជម្រាបជូនថា បើយោងតាមប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ត្រូវបានផ្លាស់ចេញពីស្នងការនគរបាលខេត្តកណ្តាល និង ឡើងតំណែងជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន ជំនួសដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្តកណ្តាល ត្រូវឡើងតំណែងជាស្នងការនគរបាលខេត្តកណ្តាល ។