header ads

Sponsor

(ខេត្តស្វាយរៀង)៖ យោង តាម សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញថា ស្ដ្រី ជនជាតិ វៀតណាម ចំនួន២នាក់ ដែល មាន វិជ្ជមាន កូ វីដ ១៩ ដែលរកឃើញនៅក្រុងបាវិត ខេត្ត ស្វស្វាយរៀដែលមានឈ្មោះទី ១. ឈ្មោះ Dinh Thi Xuon Nhi ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិ វៀតណាម និង ២. ឈ្មោះ Nguyen Ngoc Xia ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម មាន អាសយដ្ឋាន នៅ អា ផាត មិន Star Diamonds ផ្លូវ លេខ ៩៩ សង្កាត់ បឹងត្របែក ខណ្ឌ ចំការ មន រាជធានី ភ្នំពេញ។

ហើយមុនការរកឃើញវិជ្ជមានកូវីដ១៩ ពួកគាត់ បានធ្វើដំណើរ មកពី ភ្នំពេញ នៅ ថ្ងៃ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ តាម Taxi ដែល មាន ស្លា ក លេ ខៈ 2AC 4048 ក្នុងគោលបំណងឆ្លងដែនទៅប្រទេសវៀតណាម ប៉ុន្តែដោយសារពុំមានឯកសារគ្រប់គ្រាន់ ទើបមន្ត្រីប្រចាំការនៅច្រកទ្វារអនុញ្ញាតឲ្យឆ្លងដែននោះទេ ទើបស្ត្រីខាងលើបានមកស្នាក់នៅសណ្ឋាគារ ហេង ហេង សេរី រ័ត្ន នៅ វេលា ម៉ោង ២០:៣០ នាទី នៅ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ រហូតដល់ ថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ លុះដល់ ម៉ោង៨យប់ ពួកគាត់ ទាំង២នាក់ចង់ចាក ចេញពី សណ្ឋាគារ គោល បំណង ចង់ ត្រឡប់ ទៅ ភ្នំពេញ វិញ ។

ក៏ប៉ុន្តែ ត្រូវ បាន មន្ត្រីនគរបាល ល្បាត បាន ឃាត់ ពួកគាត់ ដើម្បី សួរនាំ ទើប ដឹង ថា ស្ត្រី ទាំង ២ នាក់ នេះ ជា ករណី សង្ស័យ និង បាន ជូន ដំណឹង ទៅ ក្រុមការងារ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ វីដ ១៩។ ក្រុមការងារ បាន ដាក់ ឲ្យ ពួកគាត់ នៅ ច ត្តា ឡី ស័ក និង យក សំណក នៅ ថ្ងៃទី ១ ខែ មិនា ឆ្នាំ ២០២១ រហូតដល់ថ្ងៃ ទី ៣ ខែ មិនា ឆ្នាំ ២០២១ បានបញ្ជាក់ថា ស្ត្រីជនជាតិវៀតណាមទាំងពីរនាក់ខាងលើមាន វិជ្ជមានកូវីដ19 ត្រូវបានបញ្ជូនទៅឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ។

ចំពោះទីតាំងសណ្ឋាគាហេងហេង សិរីរ័ត្ន រដ្ឋបាលខេត្តបានសម្រេចផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រីឯម្ចាស់សណ្ឋាគារ បុគ្គលិក និងភ្ញៀវដែលស្នាក់នៅសណ្ឋាគារសរុបចំនួន16នាក់ រួមមានជនជាតិវៀតណាមចំនួន 7 នាក់ ក្រុមគ្រួសារម្ចាស់សណ្ឋាគារចំនួន5នាក់ បុគ្គលិកសណ្ឋាគារចំនួន 2នាក់ និងភ្ញៀវស្នាក់នៅប្រចាំខែចំនួន 2 នាក់ ត្រូវបានក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត យកសំណាកទៅពិនិត្យ និងដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគាហេងហេង សិរីរ័ត្ន និងតែម្ដង។

ចំពោះអ្នកពាក់ព័ន្ធនៅខាងក្រៅសណ្ឋាគារ សរុបចំនួន 17 នាក់ រួមមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តចំនួន 7នាក់ កម្លាំងអធិការនគរបាលនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចំនួន 6នាក់ អ្នកបើកបររថយន្តតាក់ស៊ីចំនួន១នាក់ អ្នករត់ម៉ូតូឌុបចំនួន 3នាក់ ត្រូវបានយកសំណាកធ្វើតេស្តទៅពិនិត្យ នឹងយកធ្វើចត្តាឡីស័កស្របតាមវិធានការសុខាភិបាល។

បច្ចុប្បន្នក្រុមការងារកំពុងស្រាវជ្រាវអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល បន្ថែមទៀតដើម្បីយកមកអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ផងដែរថា: រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត បង្កើតការប្រុងប្រយ័ត្ននិងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ 3ការពារ និង3កុំ។ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post