header ads

Sponsor

សមត្ថកិច្ចនៃអធិការដ្ឋានគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ មុំ ម៉ារីណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១១៨ ផ្លូវB បុរីពិភពថ្មីឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលបានប្រើអំពើហិង្សាលើក្មេងស្រីរស់នៅជាមួយ។

ការឃាត់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ដើម្បីយកមកធ្វើការសួរចម្លើយបន្ថែម និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហោះនៅថ្ងៃសុក្រនេះបានអោយដឹងថា ថៅកែហាងស្រីម្នាក់ជាម្ចាស់ហាងបោះដុំផលិតផលមកពីប្រទេសកូរ៉េ និងប្រើគណនីយហ្វេហ៊ុកឈ្មោះ Heng Mariza បានរងការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើអំពើហឹង្សាយ៉ាងព្រៃផ្សៃ លើឈ្នួលបំរើស្រីដែលមានអាយុទើប១៦ឆ្នាំ ។
តាមរយៈឃ្លីបវីដេអូ ចៅកែស្រីខាងលើនេះ បានទទួលស្គាល់ថាខ្លួនពិតជាបានប្រើអំពើហឹង្សាលើកូនឈ្នួលពិតមែន ៕
ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post