header ads

Sponsor

បើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាបបានដកស្រង់ប្រសាសន៍ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមថា សិស្សវិទ្យាល័យសំរោងប្រមាណ៥០នាក់ ដែលដួលសន្លប់ និងស្រែកយំពេញទីធ្លាសាលានៅថ្ងៃទី០៦ ខែមីនានោះ អាចបណ្ដាលមកពីមានអាការៈភ័យខ្លាចខ្លាំងពេក បន្ទាប់ពីឃើញសិស្សស្រីម្នាក់ៗដួលសន្លប់ដោយអាការៈខ្វះជាតិស្ករ។

លោកបញ្ជាក់ថា តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ អ្នកជំងឺទាំងអស់គ្នានេះ គ្មានរោគសញ្ញាណាមួយដែលគួរឲ្យបារម្ភឡើយ ព្រោះពួកគាត់ទាំងអស់គ្នា ត្រូវបានពិនិត្យជាតិស្ករ , ពិនិត្យអុកស៊ីសែនក្នុងខ្លួន និងពិនិត្យមើលសម្ពាធឈាម គឺគ្មានរោគសញ្ញាអ្វីទាំងអស់។


លោកានបញ្ជាក់បន្ថែមថា តាមរបាយកាណ៍របស់គ្រួពេទ្យ តាមរយៈការរាយការណ៍របស់ លោកគ្រូនៅកន្លែងកើតហេតុថា ដំបូងឡើយមានក្មេងស្រីម្នាក់ មានការអការៈរវើរវាយ ស្រែកយំខ្លាំងៗ ប្រទាញដៃជើង ហើយមិត្តភក្តិគាត់បានមកអោប និងជួយគាត់ ព្រមទាំងមានភ័យខ្លាច ហើយបន្ទាប់មក មិត្តភក្តិខ្លះក៏យំ និងខ្លះទៀតក៏សន្លប់ផងដែរ។
ក្រោយការពិនិត្យសុខភាព និងសង្គ្រោះបឋមរួចមក បង្ហាញថា បរិមាណជាតិស្ករ សម្ពាធឈាម និងអុកស៊ីសែន គឺមិនមានបញ្ហានោះទេ។
ក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានបឋមថា ជាការភ័យតៗគ្នា តែចំពោះសិស្សម្នាក់ ដែលមានអការៈដំបូងគេ គឺគ្រូពេទ្យកំពុងសាកសួរក្រុមគ្រួសារអំពីសុខភាពគាត់នាពេលកន្លងមក និងត្រូវបន្តតាមដានបន្ថែមទៀត។
ដោយឡែក មាតាបិតាសិស្ស និងចាស់ព្រឹទ្ធាចារ្យនៅទីនោះ យល់ឃើញថា មកពីជំនឿអរូបិយ រហូតពួកគាត់បាននាំគ្នាសែនព្រេន ដោយហេតុថា ពួកគាត់បានលឺកូនសិស្សទាំងនោះ ថាបានឃើញរូបភាពចម្លែកៗ គួរឲ្យភ័យខ្លាច និងប្រឡាក់ឈាម បានបង្ករឲ្យមានការភ័យស្លន់ស្លោ រវើរវាយ និងដួលសន្លប់ជាបន្តបន្ទាប់។
ទោះបីជាយ៉ាងនេះក្តី លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវបន្តស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានបញ្ហានេះកើតឡើង។
ប្រភព : មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post