ព្រៃវែង:តាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងនៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១នេះថា លោកសេងបញ្ញារិទ្ធប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា អ្នកជំងឺឈ្មេាះ យ៉ាត ចេក អាយុ 29 ភេទស្រី មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហេីម ក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ អ្នកជំងឺ មិនទាន់មានសញ្ញា ឈឺពេាះឆ្លងទន្លេនៅឡើយទេ . G3P1A1 ,SaO2 :89%, RR 35/mn P : 115/mn ,TA 138/ 90mmhg. ហេីមជេីង។


ដោយឃើញសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានមន្ទីរពេទ្យបានពិភាក្សាជាមួយលោក និងធ្វើការពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ និងបានសំណូមពរទៅក្រុមគ្រួសារអ្នកជំងឺដើម្បីធ្វើការវះកាត់សង្គ្រោះកូនដោយសារម្តាយមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យក៍បានសំរេច ធ្វើការវះកាត់យកកូនចេញ នៅវេលាម៉ោង 10 និង40នាទីយប់ថ្ងៃទី04 ខែ មិថុនា 2021 ការវះកាត់សង្គ្រោះកូនបានដោយជោគជ័យ គឺបានកូនប្រុស1 ទំងន់ 2,8 kg កូនសុខភាពល្អធម្មតា ចំណែកម្តាយក្រោយពីបានវះកាត់យកចេញរួចរាល់ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ និងខិតខំសង្គ្រោះបន្តទៀត ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor