header ads

Sponsor

រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ទៅ​ដឹក​បុរស​ដែលអ្នកលក់​សាច់​កាប់នៅ​ច្រកចូល​ភូមិ​ឬស្សី ​ព្រមទាំង​ប្រពន្ធ ​និង​កូនតូច​២​នាក់​យកទៅ​ព្យាបាល​ ដោយពួកគាត់​មួយ​គ្រួសារ​នេះ​មាន​វិជ្ជមាន​កូ​វីដ​១៩។

នេះបើតាម​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​បានថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី​កាលពី​រសៀល​ថ្ងៃទី​៤​ខែមិថុនា​នេះ។


លោកបានឲ្យដឹងថា គ្រួសារខាងលើនេះមានអាស័យដ្ឋាន​ស្ថិតក្នុង​ក្រុមទី​១៧​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ ដែលបុរសជាមេគ្រួសារ គឺជាអ្នកលក់​សាច់​កាប់​រាល់ថ្ងៃ​នេះ ​​នៅ​ចំ​ពីមុខ​ស្ថានីយ៍​ចាក់​ប្រេង​តេ​ឡា​ច្រកចូល​ភូមិ​ឬស្សី​ដែល​រាល់ថ្ងៃនេះ​ ហើយក៏ជាអ្នក​លក់​សាច់​កាប់​ដាច់​ជាងគេផងដែរ​។

ចំពោះ​អ្នកដែលតែងតែទិញម្ហូបរបស់គាត់​បើ​មាន​អាការៈ​សង្ស័យ ​សូមប្រញាប់​រួសរាន់​ទៅ​យកសំណាក​ពិនិត្យ​ជាបន្ទាន់​ កុំ​ទុក​យូរ​ខ្លាចក្រែង​ជំងឺ​នេះ​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post