សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ កំពុងជាប្រធានបទមួយ ដែលមានការយកចិត្តទុកដាក់សម្រាប់ប្អូនៗដែលជាសិស្សានុសិស្ស អាណាព្យា.បាល ដោយនៅសម័យប្រឡងឆ្នាំ២០២១នេះ មានគ្រប់នៅ រាជធានី និងខេត្តទាំង២៥ ក្នុងប្រទេសកម្ពុជាសុទ្ធតែមានបេក្ខជនជាប់និទ្ទេស A ដែលចំនួនសរុបមានដល់ទៅ១ ៧៥៣នាក់។
នេះបញ្ជាក់ឃើញថាទោះបីជាមានប.ញ្ហាជំ.ងឺកូ.វី.ដ១៩ក្ដី ក៏ប្អូនៗនៅតែអាចព្យាយាមសិក្សារហូតទទួលបានជោគជ័យបែបនេះ ដែលចំនួន ៦៥.៦៥ភាគរយ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ជាប់។
ក្រៅពីនេះទៀតក៏មានការចាប់អារម្មណ៍ទៅលើបេក្ខនារីម្នាក់ដែលបានចូលរួមប្រឡង នៅក្នុងកម្មវិធី គណិតវិទ្យា Angkor Mathematics Competition ផងដែរ គឺមានការយកមកសារទរចែករំលែកតៗគ្នាជាច្រើន ក្រោយពី ប្អូនស្រី លឹម ឈីងអុី ទទួលបានមេដាយមាសគណិតវិទ្យាក្នុងកម្មវីធីនេះ។
ជាមួយគ្នានេះដែរ អាណាព្យា.បាល បានលើកឡើងយ៉ាងខ្លីថា «ម៉ាក់ប៉ាពិតជាសប្បាយចិត្តណាស់ដែលកូនទទួលបានមេដាយមាសក្នុងការប្រ.កួតប្រ.ជែងគណិតវិទ្យា Angkor mathematics competition. Congratulations, my daughter!»