សង្គម
ការចាកចេញរបស់ តារាចម្រៀងប្រុសលោក នាង ប្រាក់សុគន្ធ ដោយសារគ្រោ-ះ ថ្នា ក់ ចរា.ចរណ៍ កាលពីវេលាម៉ោង ៣ ទាបភ្លឺ ចុងឆ្នាំ២០២១នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើឲ្យគ្រប់គ្នាសម្ដែងការសោកស្ដាយ និងអាឡោះអាល័យជាពន់ពេក។
ទោះបីជាមកដល់ពេលនេះ គ្រប់គ្នានៅមិនទាន់កា ត់ចិត្តបាននៅឡើយ ជាពិសេសគូស្នេហ៍របស់តារាចម្រៀងរូបនេះតែម្ដង គឺពិបាកទទួលយកណាស់ នៅតែបង្ហាញអនុស្សាវរីយ៍ រំលឹករឿងចាស់ៗជាមួយគ្នា ជាក់ស្ដែងនៅកាលពីថ្ងៃទី ១៥ ខែមករា ម្សិលមិញនេះបានបង្ហាញសារមួយទៀតដោយរៀបរាប់ថា៖
«ពេលមួយជីវិត វាក៏ដើរដល់ចំណុចមួយដែល លែងមានអារម្មណ៍ឈឺចាប់ លែងមានអារម្មណ៍ឯកា លែងខឹ.ង លែងអន់ចិត្តនឹងអ្នកណា ក៏លែងត្រូវការអ្វី លែងចង់និយាយអ្វីទាំងអស់ ដឹងត្រឹមតែថា ចង់នៅស្ងាត់ៗម្នាក់ឯង ចង់សម្រាកឱ្យបាត់ហត់ ចង់នៅស្ងប់ស្ងាត់ ចង់ទៅកន្លែងឆ្ងាយៗ ចង់ចាកចេញមួយរយៈពេល ...
គ្មានអ្វីទេ វាក៏គ្រាន់តែជាអារម្មណ៍នឿយហត់ខ្លាំងពេក តែយូរៗទៅក៏ខ្លាចជាមនុស្សលែងមានអារម្មណ៍អ្វីទាំងអស់ព្រោះចិត្ត និងបេះដូងនេះវាទទួលបញ្ហាច្រើនលើសពីអ្វីដែលយើងអាចទ្រាំទ្របានហើយសូម្បីតែពេលវេលាដើរទៅមុខយូរយ៉ាងណាក៏វាមិនអាចព្យាបាលចិត្តមួយនេះបាន»