សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ប្រិយមិត្តដែលធ្លាប់បានទស្សនាកម្មវិធីប្រឡងសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent ច្បាស់ជាបានស្គាល់ហើយ ម្ចាស់ពានរង្វាន់លេខ១ លោក យឿន ពិសី ។ បើរាប់ពីពេលចប់កម្មវិធីមក រយៈពេលជាច្រើនឆ្នាំមកនេះ ពិសី បានកំពុងកសាងគ្រួសារមួយ និងទទួលបានចំណងដៃកូនប្រុសម្នាក់ទៀតផង។
បច្ចុប្បន្ននេះ ពិសី កំពុងនៅលើវិស័យសិល្បៈផងដែរ តែមិនមែនស្ថិតនៅក្នុងផលិតកម្មណានោះទេ គ្រាន់តែច្រៀងតាមបណ្ដាញសង្គម ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យមានការពិបាកសម្រាប់រូបលោកផងដែរ រហូតលោកបានលើកឡើងកាលពីពេលថ្មីៗនេះថា៖
«ខ្ញុំដឹងថាផ្លូវមួយនេះ ខ្ញុំពិតជាពិបាក និងដើរទៅមុខខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំមានតែតស៊ូប្រឹងលើកទឹកចិត្តឱ្យខ្លួនឯងរហូតដល់ទីបញ្ចប់»
ចំពោះបញ្ហានរណាក៏ជួបដែរ សំខាន់មិនបោះបង់ការតស៊ូ ព្យាយាម នេះជាអ្វីដែលជាការលើកឡើងពីអ្នកគាំទ្ររបស់លោក មានន័យថានឹងបន្តគាំទ្រលោកជានិច្ចឲ្យតែលោកមិនបោះបង់វា ហើយព្យាយាមស្វែងរកអ្វីដែលថ្មីបង្ហាញទៅកាន់អ្នកគាំទ្រ៕