សង្គម
ភ្នំពេញ៖ កម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង នៅថ្ងៃ១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៣០នាទី បានសហការជាមួយកម្លាំងគណៈបញ្ជាឯកភាពខណ្ឌបឹងកេងកង ដឹកនាំដោយឯកឧត្ដម ហួត ហៃ អភិបាលរងសាលារាជធានីភំ្នពេញ បានចុះធ្វើការបិទអាជីវកម្ម ហាងរង្គសាលយីហោប្រាថ្នា ទីតាំងផ្ទះលេខ១៩ ផ្លូវលេខ៣២២ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ។
ដោយយោងតាមពាក្សប.ណ្តឹងរបស់បុគ្គលិកស្ថានទូតអាមេរិចដែលមានទីលំនៅដ្ឋានសងខាង និងប្រជាពលរដ្ឋរស់នៅជុំវិញដែលហាងខាងលេីតែងតែបង្កសំឡេងរំខានដល់ការសំរាកនៅពេលរាត្រីរបស់បុគ្គលិកទូត ក៏ដូចប្រជាពលរដ្ឋជិតខាង ។
ដោយកន្លងមកកម្លាំងចម្រុះបានចុះណែនាំ និងធ្វើកិច្ចសន្យាចំនួន០៤លើក មកហើយនៅតែបង្កការរំខានដដែល ទេីបពេលនេះទេីបកំលាំងចំរុះថ្នាក់រាជធានីចុះមកផ្អាកជាលេីកចុងក្រោយដោយមានការដឹកនាំដោយផ្ទាល់ពីលោកអភិបាលរងរាជធានីភ្នំពេញ។
-សមាសភាពចូលរួម៖
១-ឯកឧត្ដម ហួត ហៃ អភិបាលរងសាលារាជធានីភំ្នពេញ
២-លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង
៣-លោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង
៤-លោកស្រី ប្រាក់ មាលី ចៅសង្កាត់បឹងកេងកង១
៥-លោក គល់ សុផាត នាយប៉ុស្ដិ៍នគរបាលបឹងកេងកង១
បច្ចុប្បន្នទីតាំងអាជីវកម្មខាងលើ សម្រេចបិទបណ្ដោះអាសន្ន បានបញ្ចប់នៅវេលាម៉ោង១៩:០០នាទី ថ្ងៃខែឆ្នាំដដែរ។