header ads

Sponsor

(ខេត្តស្វាយរៀង)៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀង បានចុះបង្ក្រាបនិងរុះរើ នេសាទលូស្បៃមុងនៅមាត់ទន្លេវៃគោ ស្ពានតាហោ ប្រមូលយកទៅកំទេចចោល ដោយមានការអបអរសាទរពីប្រជាពលរដ្ឋ។ ករណីចុះបង្ក្រាបនិងរុះរើ នេសាទលូស្បៃមុងធ្វើឡើងនៅវេលាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមលោក ស្រេង គ្រី នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀង បានអោយដឹងថា: ក្រុមការងារបានចុះបង្ក្រាបករណីបទល្មើសជលផលដោយបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុង និងនគរបាលអធិការដ្ឋាននគរបាលក្រុង និងអ្នកពាក់ពន្ធ័ដោយជាលទ្ធផលបង្ក្រាបនិងរុះរើជាលទ្ធផលរុះរើបានលូស្បៃមុងស្មើ១០មាត់ ប្រវែង១២០ម៉ែត្រ។

ប្រភពបន្តថា ហើយរហូតដល់ម៉ោង២រសៀលថ្ងៃដដែលនេះ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង និងលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោក ប៉ែន ផល្លី អនុប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្ត បានអញ្ជើញចូលរួមធ្វើការដុតកំទេចចោលលូស្បៃមុងទាំងអស់ផងដែរ។

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី២៨ ខែមិនាឆ្នាំ២០២២ នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង លោក ស្រេង គ្រី នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តបានចុះបង្ក្រាបនិងរុះរើដោយសហការជាមួយ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុង និងសមត្ថកិច្ចពាក់ពន្ធ័ ដោយជាលទ្ធផលបង្ក្រាបនិងរុះរើបានរួមមាន:លូស្បៃមុងចំនួន២៥មាត់ លប កន្ទុយកណ្តុលចំនួន០៥កន្ទុយ ប្រវែង៦០ម៉ែត្ររបាំងស្បៃមុងចំនួន១០៥០ម៉ែត្រ និងបង្កោលចំនួន៥០០ដើមយកទៅកំទេចចោលផងដែរ៕
ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post