
សង្គម
ភ្នំពេញ ៖ ប្រហែលជាលោកអ្នកមិនទាន់ភ្លេច តារាសម្តែងល្បីឈ្មោះ ម៉ាក់ សែនសូនីតា ហៅតូតាទេមែនអត់ ទោះនាងបានបាត់មុខនៅលើវិថីសិល្បៈទាំងស្រុងមួយរយៈធំមកនេះ?
ក្រោយពីរៀបការរួច និងមានកូនប្រុសម្នាក់ តារាសម្ដែងតូតា បានបាត់មុខពីសិល្បៈទាំងស្រុងហើយ និងកំពុងសំងំកើបលុយពីអាជីវកម្មមាស ពេជ្រ ដ៏ល្បីមួយនៅម្ដុំទួលសង្កែ ទោះបីកន្លងមកមានខាងផលិតកម្ម ហៅថត ក៏តារារូបនេះហាក់មិនចាប់អារម្មណ៍ទេ តែយ៉ាងណានាងបានបង្ហើបថាមានឧបសគ្គមួយទើបមិនអាចវិលរកអាជីពចាស់មួយនេះបានវិញ។
តូតា មិនត្រឹមតែជាថៅកែហាងមាស ពេជ្រនោះទេ ខណៈស្វាមីនាងមានជំនួញយ៉ាងច្រើនទៀត មានទាំងរីសតដ៏ធំនៅឯខេត្តកំពត ទោះបីជានាងមិនវិលទៅរកអាជីពជាតារាសម្ដែង ក៏នាងអាចរស់នៅសុខស្រួល ដោយមិនចាំបាច់ ទៅឈរថតរឿងហាលថ្ងៃ ហាលខ្យល់ ឬភ្លៀងដូចមុនទេ។
តែសម្រាប់សាមីខ្លួននាងផ្ទាល់ គឺនៅតែអះអាងថា អាជីពជាអ្នកសិល្បៈនេះគឺនៅតែស្រឡាញ់ ក៏មិនបោះបង់ចោលដែរ គ្រាន់តែពេលនេះចង់ពង្រឹងការងាររកស៊ីឱ្យរឹងមាំសិន ហើយបើសិនជាមានរឿងណាដែលនាងចាប់អារម្មណ៍ គឺនាងនឹងទទួលថត ហើយអ្វីដែលជាឧបសគ្គមួយទៀតគឺ តាំងពីមានកូនមក រូបរាងរបស់នាងគឺធាត់ជាងមុន ព្រោះពេលឃើញខ្លួនឯងគឺចង់ខ្លាចទើបគ្មានអារម្មណ៍ និងការជឿជាក់លើខ្លួនឯងដូចមុន តែនាងនឹងព្យាយាមសម្រកគីឡូឱ្យដូចដើមសិន ចាំត្រឡប់ទៅអាជីពចាស់វិញ៕