សង្គម
អាម៉ាប៉ាប៉ាញ៉ូសកាលពីពេលថ្មីៗនេះមានការបែកធ្លាយលិខិត នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ គោរពជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំផ្លាស់ប្ដូរ និង តែងតាំង កូន និងក្មួយ ទៅជាអភិបាលរងរាជធានីភ្នំពេញ និង អភិបាលរងខេត្តសៀមរាប។
ទី១. ឧត្តមសេនីយ៍ត្រី រ៉ាត់ ដារ៉ារ័ត្ន (កូន) មុខដំណែងបច្ចុប្បន្នជានាយរងលេខាធិការដ្ឋាន សេនាធិ ការចម្រុះ អគ្គបញ្ជាការដ្ឋាន សូមគោរពស្នើសុំផ្លាស់ប្ដូរទៅបំពេញការងារមុខនាទីជាអភិបាល រងរាជធានីភ្នំពេញ។
ទី២. ឧត្ដមសេនីយ៍ត្រី ណុប ឡងឌី (ក្មួយ) មុខដំណែងបច្ចុប្បន្នជានាយករង សាលានាយទាហាន សកម្ម អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សូមគោរពស្នើសុំផ្លាស់ប្ដូរទៅបំពេញ ការងារជាអភិបាលរង ខេត្តសៀមរាប។
ក្នុងលិខិតនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរៀបរាប់ឱ្យដឹង ដោយយោងតាមការសិក្សា និងសមត្ថភាព ក្នុងការបំពេញការងារកន្លងមក កូននឹងក្មួយ របស់លោក បានរៀនចប់ ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច អនុបណ្ឌិតរដ្ឋបាលសាធារណៈ ហើយបានបំពេញការងារ បានជោគជ័យតាមភារៈកិច្ច។ ដោយចង់ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងារ និងបំពេញការងារជូនរាជរដ្ឋាភិបាល ព្រមទាំងបំពេញការងារជូនគណៈបក្សប្រជាជនកម្ពុជា ។
លិខិតទី១នេះ ធ្វើនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។
ដោយឡែក គួររម្លឹកផងដែរថា បើយោងតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ៤២១៧ មស.ត្ររ ធ្វើនៅថ្ងៃទី១៧ ខែធ្នូ ២០២០ មានខ្លឹមសារថា៖
សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់
កម្មវត្ថុ៖ ស្ដីពីសំណើសុំផ្ទេរក្របខ័ណ្ឌលោកឧត្តមសេនីយ៍ត្រី ផៃ ចាន់ដារ៉ា ពីក្រសួង ការពារជាតិ ទៅបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ។ យោង ៖ លិខិតលេខ ៣៦៨ សណ ១១២០ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងការពារជាតិ ។
ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតីតេជោនាយក រដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្រសួងការពារជាតិ បានធ្វើសំណើមកក្រសួងមុខងារសាធារណៈ ស្នើសុំ ផ្ទេរក្របខ័ណ្ឌលោកឧត្តមសេនីយ៍ត្រី ផៃ ចាន់ដារ៉ា អត្តលេខ ០៣៥២០៤ ពីក្រសួងការពារជាតិ ទៅបម្រើ ការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ។
ដោយមានការឯកភាពរវាងសាមីក្រសួងទាំងពីរ ក្រសួងមុខងារសាធារណៈ មិនយល់ទាស់ចំពោះសំណើសុំខាងលើនេះ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាជ្រាបនិងគោរពសុំយោបល់សម្រេចដ៏ខ្ពង់ខ្ពស់ ។ សូមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ។
សំណើសុំផ្ទេរក្របខ័ណ្ឌនេះហាក់មិនសមតាមបំណង ព្រោះក្នុងចំណាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា៖ ចាប់ពីពេលនេះតទៅ មិនអនុញាតឱ្យផ្ទេរចេញពីក្រសួងការពារជាតិ ទៅក្រសួង ផ្សេងទៀតទេ។