header ads

Sponsor

(ស្វាយរៀង)៖ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និង Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងឥណ្ឌូនេស៊ី និងកម្ពុជា ជាពិសេសធ្វើការវិនិយោគជាមួយខេត្តស្វាយរៀង ។

លោកឧកញ៉ា សុក រ៉ាដូ បានឲ្យអ្នកយកព័ត៍មានដឹងថា: សភាពាណិជ្ជកម្មខេត្តស្វាយរៀង បានដឹកនាំក្រុមការងារស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាចុះបំពេញទស្សនកិច្ចក៏ដូចជានាំអ្នកវិនិយោគឥណ្ឌូណេស៊ីមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងបន្ថែមទៀត។
ក្នុងនោះបានបំពេញទស្សនកិច្ចនៅរោងចក្រកង់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន និងរោងចក្រផលិតគ្រឿងអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង  ព្រមទាំងអញ្ជើញទៅចូលមើល ផ្សាររួចពន្ធ ព្រមទាំងចុះសិក្សាស្វែងយល់អំពីពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាម ផងដែរ។


លោកក៏បានបន្ថែមថា ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនរោងចក្រ និងស្ថានទូតឥណ្ឌូណេស៊ីក៏បានលើកឡើងចំណុចសំខាន់ៗ ពាក់ព័ន្ធទៅនិងវត្ថុធាតុដើម ការដំឡើងកង់និងផលិតគ្រឿងអគ្គិសនីព្រមទាំងទីផ្សារនាំចេញ។  ជាមួយគ្នានេះ ទូតឥណ្ឌូណេស៊ីក៏បានចុះសួរសុខទុក្ខជាមួយជនជាតិឥណ្ឌូនេស៊ីដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុនរោងចក្រ កាស៊ីណូមួយចំនួន នៅក្រុងបាវិត។


លោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរដល់សភាពាណិជ្ជកម្មខេត្តស្វាយរៀង អាជ្ញាធរដែនដីដែលបានផ្ដល់ឱកាសឲ្យស្ថានទូតឥណ្ឌូនេស៊ីចុះសិក្សាស្វែងយល់អំពីវិស័យវិនិយោគនៅខេត្តស្វាយរៀង ហើយក្នុងនាមលោកជាឯកអគ្គរាជទូតនិងនាំអ្នកវិនិយោគឥណ្ឌូនេស៊ីមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងបន្ថែមទៀតដែលឆ្លុះបញ្ចាំងឲ្យឃើញពីការទំនាក់ទំនងដ៏ល្អរវាងប្រទេសឥណ្ឌូនេស៊ីនិងកម្ពុជា។


សូមបញ្ជាក់ថា: វិស័យវិនិយោគឯកជននៅខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង កំពុងដំណើរ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន គ្រឹះស្នានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ២៤៨កន្លែង ដែលបានបង្កើតការងារធ្វើជូនពលជាពលរដ្ឋ បានប្រមាណ ៩៧.០០០នាក់៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post