header ads

Sponsor

សិល្បៈ

តាគល់

កាន់តែមានការចាប់អារម្មណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយដឹងថាការពិតចំណងស្នេហ៍របស់ប្តីប្រពន្ធតារាចម្រៀង ពេជ្រ សូលីកា បានចែកផ្លូវគ្នាប្រមាណជាងមួយឆ្នាំមកហើយគ្រាន់តែពួកគេទើបប្រកាសកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។

ការលើកឡើងរបស់អតីតស្វាមី ពេជ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូលីកា បានធ្វើឱ្យអ្នកគាំទ្រ កាន់តែអាណិតដល់ ពេជ្រ សូលីកា ដែលទ្រាំរស់នៅក្នុងការសម្តែងនៅចំពោះមុខមហាជនកន្លងមក។

ថ្មីៗនេះលោក គីម ហាន ជាអតីតស្វាមី ពេជ្រ សូលីកា បានបើកឱ្យអ្នកគាំទ្រសួរសំណួរលោក ដែលក្នុងនោះក៏មានការសួរទាក់ទងពីជីវិតប្រពន្ធកូន ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើល លោកបានប្រាប់ថា ការពិតលោក និង ពេជ្រ សូលីកា បានបែកគ្នាជាងមួយឆ្នាំមកហើយមិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មែនថ្មីៗនេះទេហើយមូលហេតុដោយសារមិនចង់ឱ្យកូនប្រុសរស់នៅក្នុងគ្រួសារដែលមានឪពុកម្តាយឈ្លោះទាស់ទែង ខ្វែងគំនិតគ្នា។

ការលើកឡើងរបស់អតីតស្វាមី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេជ្រ សូលីកា  បានធ្វើឱ្យហ្វេន ហ្វេន មានការចាប់អារម្មណ៍ព្រោះមិននឹកស្មានថាភាពផ្អែមល្ហែមដែលគេតែង ឃើញនៅតាមបណ្តាញសង្គមរបស់អ្នកទាំងពីរកន្លងមកគ្រាន់តែជាការសម្តែងប៉ុណ្ណោះ តែក៏ មានអ្នកខ្លះលើកឡើងថាសរសើរអ្នកទាំងពីរណាស់ដែលរក្សាភាពស្ងប់ស្ងាត់មិនទម្លាយដល់ទៅជាងមួយឆ្នាំបែបនេះ ។

ហាក់មិនមានអ្វីត្រូវលាក់បាំងលោក គីម ហាន បានទទួលស្គាល់ថាលោកលែងស្រឡាញ់ ពេជ្រ សូលីកា ហើយ តែលោកមានក្តីស្រឡាញ់ដ៏គួរឱ្យគោរពក្នុងភាពជាម្តាយរបស់កូនប្រុស លោកហើយក្នុងនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏មានការសួរនាំពីជីវិតស្នេហាថ្មីស្របពេលកន្លងមកលោកបានបង្ហោះថា«ចង់បានស្នេហាថ្មីដែលមានជ្រៅដូចមហាសមុទ្រ»លោកបាននិយាយថា ប្រហែលពួកយើងជាដៃគូល្អគ្រាន់តែជួបគ្នាយឺតពេលប៉ុណ្ណោះ។

គេចាំថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោក គីម ហាន កាលពីចុងឆ្នាំ ២០១៩ នឹង បានសម្រាលកូនប្រុសមួយនៅពាក់កណ្តាលឆ្នាំ២០២០ ដែលកាលណោះមានការសរសើរពីភ័ព្វសំណាងរបស់ ពេជ្រ សូលីកា ពីសំណាក់មហាជនដែលមានស្វាមីជាបុរសល្អដូចជាលោក គីម ហាន៕  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post