
សិល្បៈ
ស្របពេលដែលមហាជនជាច្រើនកំពុងមានមោទកភាពចំពោះកម្មវីធីបិទកីឡាជាតិលើកទីបីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០យប់មិញនេះថាមានទស្សនីយភាពល្អអស្ចារ្យ។ ជាពិសេសមានការចូលរួម ពីសំណាក់តារាចម្រៀងដ៏ល្បីនិងមានប្រជាប្រិយភាពចំនួនបីនាក់ដែលមានដូចជាអ្នកនាង ឱក សុគន្ធ កញ្ញា លោក វណ្ណដា និងលោក ជា ដេវីត ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលលោក ឈិន កុសល ដែលជាតារា ចម្រៀងរៀមច្បងនឹងជាឪពុករបស់ស្រីស្អាត ឈិន មុន្នីនាថ បានចេញមុខរិះគន់តារាចម្រៀងដែល បានចូលរួមនៅក្នុងកម្មវិធីបិទកីឡាជាតិលើកទីបីថាគ្រាន់តែធ្វើមាត់ក៏ខុសដែរ។
លោក ឈិន កុសល ដែលធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពកាលពីជាង ២០ឆ្នាំមុនបាន បង្ហោះសារដែលមានអត្ថន័យថា«ច្រៀងមហាកិត្តិយសស្អីទេអ្ហាបទខ្លួនឯងគ្រាន់តែធ្វើមាត់ក៏ខុសដែរ ចាក់តែភ្លេងធ្វើតែមាត់ក៏ខុសដែរ»។
បើតាមពាក្យសម្តីរបស់លោក ឈិន កុសល ប្រហែលជាសំដៅ ទៅលើតារាចម្រៀងជាបុរស តែលោកមិនបានបញ្ជាក់ថាជាតារាចម្រៀង វណ្ណដា ឬក៏តារាចម្រៀង ជី ដេវីត ឡើយបើទោះមានការសួរថាលោកចង់និយាយពីតារាចម្រៀងរូបណាក្តី ។ ប៉ុន្តែក្រោយបង្ហោះ សារនេះបានមួយស្របក់ធំលោក ឈិន កុសល បានសម្រេចចិត្តលុបសាររិះគន់មួយនេះវិញ។
គួរបញ្ជាក់ថាលោក ឈិន កុសល ក៏ធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់ដែរលោកជាបង ប្រុសនៅក្នុងគ្រួសារត្រកូល ឈិន ដែលសុទ្ធសឹងជាអ្នកសិល្បៈ ។ ដោយសារតែវ័យជ្រេបន្តិចទៅហើយ នោះលោក ឈិន កុសល មិនបានប្រកបអាជីពនេះទៀតឡើយ តែយ៉ាងណាលោកមានកូនស្រីគឺកញ្ញា ឈិន មុន្នីនាថ កំពុងតែមានហាងឆេងខ្ពស់នៅក្នុងទីផ្សារសម្តែងភាពយន្ត ៕












