
សង្គម
ស្ថានភាពសុខភាពរបស់អ្នកនាង សឿ សុធារ៉ា ដែលធ្លាក់ខ្លួនចូលបន្ទប់ស-ង្រ្គោះប-ន្ទាន់នៅម-ន្ទីរពេ-ទ្យកាល់ម៉ែត្រកាលពីពេលថ្មីនេះ ទាំងយប់អាធ្រាត ធ្វើឱ្យអ្នកគាំទ្រ ទាំងក្នុង និងក្រៅសិល្បៈជាច្រើនបានសម្ដែងការព្រួយបារម្ភ ហើយពេលនេះស្ថានភាពអ្នកនាង គ្រូពេទ្យបានរកឃើញជំ.ងឺថ្មីមួយទៀត។
បើតាមការបញ្ជាក់ពី លោក កៅ សីហា ដែលបានអញ្ជើញទៅសួរសុខទុក្ខជាមួយ អ្នកនាងចន ចន្ទលក្ខិណា ដល់មន្ទីរពេទ្យហើយ លោក កៅ សីហា បានរៀបរាប់ពីស្ថានភាពជំ.ងឺរបស់អ្នកនាង សឿ សុធារ៉ា លើគណនីហ្វេបុករបស់លោក ធ្វើឱ្យមហាជន កាន់តែមានការព្រួយបារម្ភដល់តារាស្រីរូបនេះកាន់តែខ្លាំងផងដែរ។
លោក កៅ សីហា បានរៀបរាប់លម្អិតយ៉ាងដូច្នោះថា ៖ «ថ្ងៃនេះមកមើលប្អូន សឿ សុធារ៉ា ជាមួយ បងមុំ។ ធារ៉ា មានប-ញ្ហាពុ-លថ្នាំពេ-ទ្យដែលគាត់លេបកន្លងមកអស់រយៈពេល ២ ឆ្នាំមកហើយ។ លោកគ្រូពេទ្យឱ្យស្នាក់នៅបន្ត ២-៣ ថ្ងៃ ទៀត តាមដានបេះ-ដូងគាត់។»
លោកបានឱ្យដឹងបន្ថែមទៀតថា៖ ធារ៉ា មានបញ្ហាជំ-ងឺថៃរ៉យក្រពេញទីរ៉ូអ៊ីត។ បញ្ហាដែល ធារ៉ា ពុ-លថ្នាំគឺដោយ ធារ៉ា លេ-បថ្នាំលើ-សក-ម្រិតមិនត្រឹមត្រូវតាមវេជ្ជបញ្ជា ហើយចម្រុះគ្នាគ្រប់ជំ-ងឺ។ សូមជូនពរឱ្យប្អូនឆាប់បានធូរស្បើយ»។
សម្រាប់អ្នកនាងចន ចន្ទលក្ខិណា វិញក៏បានលើកឡើងផងដែរថា៖ «មួយរយះដែលខ្ញុំស្ងប់ស្ងាត់ព្រោះខ្ញុំរវល់សំងំរៀនវគ្គមួយ ឥឡូវខ្ញុំយកបទពិសោធន៌ដែលខ្ញុំទទួលបានពីថ្នាក់រៀនមកចែករំលែកអប់រំផ្លូវចិត្តដល់ប្អូនស្រី សឿ សុធារ៉ា ដើម្បីអោយផ្លូវចិត្តគាត់មានភាពរឹងមាំ ជំនះឧបសគ្គ និង បំភ្លេចរឿងរ៉ាវដែលកើតឡើងកាលពីអតីតកាល ដើម្បីងើបឈរឡើងវិញក្នុងការហ៊ានទទួលយករស់ក្នុងបចុប្បន្នភាពឆ្ពោះទៅរកភាពរីកចម្រើនក្នុងគោលដៅអនាគត»









