
សង្គម
ពិតជាមិនធម្មតាអតីតស្រីស្អាតប្រចាំទូរទស្សន៍ស៊ីធីអិនកាល អំឡុងឆ្នាំ ២០០៦ អ៊ិន វល័ក្ខទេពី ប្រើជីវិតនៅលីវយ៉ាងឡូយឆាយខណៈមិត្តភក្តិដែលចូលប្រលងដំណាលរូបនាងមានស្វាមីនិងកូន គ្រប់គ្នាទៅហើយ ។ យ៉ាងណាមិញថ្មីៗនេះអតីតស្រីស្អាតរូបនេះបានចេញទៅលំហែនៅ ប្រទេសអង់គ្លេសឃើញហើយពិតជាមានក្តីសុខជាខ្លាំង ។
ទោះមិនសូវមានសកម្មភាពសិល្បៈក៏ពិតមែន តែអ្នកគាំទ្រជាច្រើននៅតែតាមដាននិង ស្រឡាញ់ដល់ស្រីស្អាត អ៊ិន វល័ក្ខទេពី ព្រោះនាងមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិ ហើយក៏ធ្លាប់មានឈ្មោះបោះសំឡេងនៅក្នុងវិស័យសិល្បៈកាលពីជាង ១០ឆ្នាំមុន ។
ថ្មីៗនេះ អតីតស្រីស្អាតរូបនេះទើបនឹងបង្ហាញវត្តមាននៅក្នុងការសម្តែងបទចម្រៀងរបស់លោក ទិត្យ វិច្ឆិកា ដោយនាងចាប់ដៃគូជាមួយលោក អ៊ុន សិទ្ធា ជាអតីតប្រុសស្អាតលេខមួយរួមជំនាន់ ជាមួយគ្នា។ជាមួយគ្នានោះក៏មានអ្នកគាំទ្រជាច្រើនចង់ឱ្យស្រីស្អាតរូបនេះវិលចូលសិល្បៈជាថ្មី ព្រោះនាងនៅតែស្រស់ស្អាតនិងក្មេងមិនចាញ់តារាស្រករក្រោយឡើយ ។
ប៉ុន្តែក៏មានការលើក ឡើងថាប្រហែលមិនអាចទៅរួចទេព្រោះថា អ៊ិន វល័ក្ខទេពី គ្មានហេតុផលអ្វីដែលត្រូវសន្សំ ប្រាក់កាក់ល្អិតជាមួយការងារក្រោមកម្តៅថ្ងៃឡើយព្រោះពេលនេះនាងជីវភាពរស់នៅហ៊ឺហាមិនចាញ់អភិជននោះទេ ។
យ៉ាងណាមិញថ្មីៗនេះ ស្រីស្អាត អ៊ិន វល័ក្ខទេពី កំពុងមានវត្តមាននៅទឹកដីនៃចក្រភព អង់គ្លេសដែលតាមដឹងជាដំណើរកម្សាន្តលក្ខណៈឯកជនរបស់នាង។ រូបភាពជាច្រើនសន្លឹក រួមជាមួយស្ទីលនៃការតែងខ្លួនរបស់ អ៊ិន វល័ក្ខទេពី នៅក្នុងប្រទេសមួយនេះត្រូវបានមិត្ត ភក្តិនិងអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា។
មិនមានអ្វីប្លែកទេជារឿយៗអតីតស្រីស្អាតរូបនេះតែងចុះឡើងក្រៅប្រទេសញឹកញាប់ដូចផ្សារត្រី ជាពិសេសប្រទេសអូស្រ្តាលីតែម្តង ។ តែកន្លង មកនាងធ្លាប់ប្រាប់ថាមានបងប្អូនរស់នៅទីនោះទើបឧស្សាហ៍ចុះឡើងបែបនេះ៕









