សង្គម
អាម៉ាប៉ាប៉ាញ៉ូសនេះជាលើកដំបូងដែលតារាសម្តែងរូបស្រស់ ស៊ឹម ស្រីនិច មានឱកាសបានសម្តែងរឿងភាគ បុរាណខ្នាតធំបែបនេះដែលធ្វើឱ្យនាងមានអារម្មណ៍រំភើបជាខ្លាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់ ដើម្បីមានឱកាសបានថតរឿងភាគ«អប្សរាមហាអង្គរ»របស់ផលិតកម្មហង្សមាស ស៊ឹម ស្រីនិច បានសម្រកគីឡូរហូតដល់ជាង ១០គីឡូក្រាមទៅតាមការចង់បានរបស់ផលិតករលោក ហ្វៃ សំអាង ។
ស៊ឹម ស្រីនិច ក៏ជាតារាសម្តែងដែលមានទាំងសម្រស់និង សមត្ថភាពហើយក៏ជាតារាស្រីដែល មានប្រជាប្រិយភាពនិងហាងឆេងខ្ពស់ផងដែរ ។ប៉ុន្តែយ៉ាងណាតារាស្រីរូបស្រស់ម្នាក់នេះបែរ ជាមិនដែលមានវត្តមានបានសម្តែងនៅក្នុងរឿងបុរាណម្តងណាឡើយ ។
ទើបតែថ្មីៗនេះ ស៊ឹម ស្រីនិច មានឱកាសបានថតរឿងភាគបុរាណ«អប្សរាមហាអង្គរ»ជារឿងភាគទូរទស្សន៍ខ្នាតធំ ដែលប្រជុំទៅដោយតារាស្រីប្រុសល្បីៗជាច្រើនជំនាន់ ដែលធ្វើឱ្យស្រីស្អាតរូបនេះរំភើបជា ខ្លាំងព្រោះមិននឹកស្មានថាខ្លួនមានឱកាសបានថតរឿងនេះឡើយ។
ដើម្បីបានថតរឿងភាគមួយនេះ ស៊ឹម ស្រីនិច បាននិយាយដោយមិនលាក់បាំងថានាងបាន ប្រឹងប្រែងសម្រកគីឡូជាង១០គីឡូដើម្បីឱ្យរូបរាងស្គមស្តើងងាយស្រួលក្នុងការតុបតែងខ្លួន បែបបុរាណ។តែយ៉ាងណានាងសប្បាយចិត្តហើយព្យាយាមនឹងប្រឹងប្រែងសម្តែងរឿងភាគមួយនេះឱ្យ អស់ពីសមត្ថភាព ។
បើទោះធ្លាប់សម្តែងជាតួរាប់មិនអស់ក្តី តែសម្រាប់រឿងភាគបុរាណ មួយនេះបានហ្វឹកហាត់នូវជំនាញមួយចំនួនរយៈពេលជាច្រើនខែមុនសម្តែង ។ រឿងនេះនឹង ដំណើរការថតក្នុងពេលដ៏ខ្លីខាងមុខនេះក្រោយពិធីក្រុងពាលីបានចាប់ផ្តើមកាលពីប៉ុន្មានខែ មុន។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីសម្រស់របស់ ស៊ឹម ស្រីនិច នៅក្នុង ពេលតុបតែងខ្លួនបែបបុរាណពិតជាទាក់ភ្នែកជាខ្លាំង ៕