header ads

Sponsor

សិល្បៈ

តាគល់

មានការចាប់អារម្មណ៍ជាខ្លាំងខណៈថ្មីៗនេះតារាសម្តែងរូបសង្ហា ប្រុសខួច បានបង្ហោះសារចាក់ដោតមួយ តែយ៉ាងណាតារារូបនេះមិនបានសង្កត់ធ្ងន់ចំពោះបុគ្គលណាឡើយ។ សម្តីរបស់ ប្រុសខួច ក៏ទទួលបានការបញ្ចេញមតិវែកញែកព្រោងព្រាតពីសំណាក់អ្នកគាំទ្រជាច្រើន ។ 

មិនមែនជាលើកដំបូងទេជារឿយៗគេតែងឃើញតារាសម្តែង ប្រុសខួច បញ្ចេញយោបល់ ចំពោះរឿងក្តៅដោយមិនញញើតមាត់អ្វីឡើយ ។ យ៉ាងណាមិញថ្មីៗនេះតារាសម្តែងដែលមាន ដើមកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះបាននិយាយថា«ចូលចិត្តខាំតែគ្នាឯងចូលចិត្តចែកបក្សចែកពួកគ្រប់វិស័យមិនដឹងបានគំនិតពីណា»។

សារមួយនេះក៏ទទួលបានការគាំទ្រ និងខមិនពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនថា«មនុស្សប្រភេទចឹងនៅទីណាក៏មានចឹងមានតែសម្របរស់ជិតពួកហ្នឹង»«គេធ្វើបានតែយើងធ្វើមិនបានដូចគេទេ»«ភាពច្រណែននិងចង់ឈ្នះម្ចាស់បង»«ចេញមកពីការច្រណែននេះហើយសារជាតិមនុស្ស»។ 

ទោះបីជាយ៉ាងនេះក្តីគេមិនបានដឹងថាតារាសម្តែង ប្រុសខួច និយាយសំដៅទៅបុគ្គលណាឡើយ ។ ប្រុសខួច ជាតារាសម្តែងប្រុសដែលមានប្រជាប្រិយភាពហើយរូបសម្បត្តិក៏សង្ហាមិន ធម្មតាដែរ តែយ៉ាងណាថ្មីៗនេះលោកបានជះប្រាក់រាប់ម៉ឺនដុល្លារដើម្បីកែទម្រង់មុខនៅប្រទេ សវៀតណាមដើម្បីឱ្យបានទម្រង់មុខដែលលោកប្រាថ្នាចង់បាន៕ 
 

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post