សព្វថ្ងៃនេះតារាសម្តែង សឿ សុធារ៉ា កាន់តែសុខភាពល្អប្រសើរហើយរូបសម្រស់ក៏ស្រស់ ស្រាយឡើងវិញដែរ តែនាងមិនទាន់មានសកម្មភាពថ្មីៗនៅក្នុងការងារសិល្បៈនៅឡើយទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះតារាសម្តែងកូនពីររូបនេះត្រូវបានអ្នកដឹកនាំរឿងនៅក្នុងផលិតកម្មហង្សមាសលោក កៅ សីហា លើកឡើងចំៗថានៅគិតរឿងប្រុសឈ្មោលទៀតឬ ខណៈឃើញតារាសម្តែង សឿ សុធារ៉ា បង្ហោះសារមួយនេះ ។
ថ្មីៗនេះតារាសម្តែង សឿ សុធារ៉ា បានបង្ហាញរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសារខ្លី ដែលមានន័យថា«ទិញសៀវភៅកំណត់ហេតុកត់ ពេលដែលជួបបុរសចិត្តគ្មានមេត្តា»។ សារខ្លី មួយនេះរបស់ សឿ សុធារ៉ា ត្រូវបានលោក កៅ សីហា ចូលទៅខមិនភ្លាមថា «ទេ ខ្វល់តែរឿង ប្រុសឈ្មោលហ្មងទេអី» ពេលនោះ សឿ សុធារ៉ា បានតបថា«អត់ទេម្ចាស់បងអូនឈប់គិតរឿង ស្នេហាទៀតហើយ»។
បើតាមដឹងនេះគ្រាន់តែជាការខមិនលេងសើចរបស់លោក កៅ សីហា ចំពោះការបង្ហោះរបស់ សឿ សុធារ៉ា ប៉ុណ្ណោះព្រោះដូចដឹងស្រាប់ហើយថា សឿ សុធារ៉ា និង លោក កៅ សីហា ជាមនុស្សរាប់អានគ្នាស្និទ្ធស្នាលហើយអ្នកដឹកនាំរឿងរូបនេះក៏ធ្លាប់ជួយ ជ្រោមជ្រែង សឿ សុធារ៉ា ក៏ការថតរឿងភាគមួយចំនួននៅទូរទស្សន៍ហង្សមាសផងដែរ។
ក្រោយពីទទួលបានការលើកកម្លាំងចិត្តពីសំណាក់មិត្តភក្តិក្នុងសិល្បៈ និងអ្នកគាំទ្រពេលនេះ តារាសម្តែង សឿ សុធារ៉ា ក៏មានស្ថានភាពផ្លូវចិត្តល្អប្រសើរឡើងវិញហើយរូបសម្រស់ក៏មាន ការប្រែប្រួលស្រស់ថ្លាជាងមុនផងដែរ ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានសម្តែងការរីក រាយហើយរំពឹងថា សឿ សុធារ៉ា និងកូនស្រី សាពូន ដារ៉ាពិមាន នឹងមានការងារសិល្បៈថ្មីៗជា ហូរហែរឡើងវិញ៕