header ads

Sponsor

ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍វ័យកណ្តាលរបស់ឧកញ៉ា​ យឹម តាស្រង់ និងអ្នកជំនួញម៉ាក់ អ៊ីអ៊ី កាន់តែស្អិតរមួត និងស៊ីជម្រៅ ខណៈថ្មីៗនេះអ្នកនិពន្ធរូបនេះក៏បានហៅគូស្នេហ៍របស់ខ្លួនថាជាប្រពន្ធឡើងពេញមាត់ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនដែលគាំទ្របានសម្តែងការត្រេកអរនិងសរសើរពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។

មិនមានអ្វីត្រូវលាក់លៀមទៀតឡើយពេលនេះចំណងស្នេហ៍របស់អ្នកនិពន្ធបទចម្រៀងដែលមានប្រជាប្រិយភាពដែលពេលនេះមានងារជាឧកញ៉ានោះកាន់តែបើកចំហនិងបង្ហាញភាពផ្អែមល្ហែមក្រោយលេចឮថាគូស្នេហ៍វ័យកណ្តាលមួយគូនេះត្រៀមដឹកដៃគ្នាចូលរោងការនៅក្នុងពេលខាងមុខនេះ ។

អ្វីដែលកត់សម្គាល់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលទើបរំលងទៅនេះឧកញ៉ា យឹម តាស្រង់ ក៏បានបណ្តើរគូស្នេហ៍ម៉ាក់ អ៊ីអ៊ី ទៅធ្វើបុណ្យរួមគ្នានិងដើរ កម្សាន្តជាលក្ខណៈគ្រួសារដែលមើលទៅពិតជាមានក្តីសុខនិងរីករាយជាខ្លាំង ។ ក្នុងនោះឧកញ៉ារូបនេះក៏បានហៅ ម៉ាក់ អ៊ីអ៊ី ថាជាប្រពន្ធឡើងពេញមាត់ថែមទៀត ។

ជាមួយនឹងការបង្ហាញភាពកក់ក្តៅទាំងនេះឧកញ៉ា យឹម តាស្រង់ ក៏មិនភ្លេចនឹងជូនពរគូស្នេហ៍របស់ខ្លួននៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរថា«ជូនពរឆ្នាំថ្មីអូនសំឡាញ់សូមឱ្យអូនមានសុខភាពល្អ គ្រប់កិច្ចការងារដែលកំពុងធ្វើសូមសម្រេចដូចបំណង មានសុភមង្គលក្នុងគ្រួសារ»។

ជាមួយនឹងការចូលរួមត្រេកអរនិងជូនពរពីសំណាក់មិត្តភក្តិនិងអ្នកលេងបណ្តាញសង្គមក៏មានការសរសើរថាអ្នកទាំងពីរពិតជាដៃគូដែលស័ក្តិសមគ្នា។ងាកមកអ្នកជំនួញម៉ាក់ អ៊ីអ៊ី ឯណេះវិញក្រោយភ្ជាប់ស្នេហ៍ជាមួយឧកញ៉ា យឹម តាស្រង់ ក៏បានសម្រេចបំណងរបស់ខ្លួនដោយបានចូលរួមថតMVនៅក្នុងបទចម្រៀងរបស់តារាចម្រៀង ព្រាប សុវត្ថិ នៅក្នុងផលិតកម្មហា្គឡាក់ស៊ីជាលើកដំបូងថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post